Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​ឡើង​បាន​មួយ​ដង្ហើមចង្រិត ព្រោះតែ​ព័ត៌មាន​…​មិន​ពិត​

spot_img

​មុន​នោះគេ​ដឹងថា ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយប្រាប់​ពី​កិច្ចសន្ទនា​រវាង​លោក​Trump ជាមួយ​ប្រធាន​រដ្ឋ​ចិន Xi Jinping ហើយ​នៅ​ថ្ងៃ​២​វិ​ចិ្ឆ​កា​ដដែល លោក​Trump បាន​ពណ៌នា​ថា​ជាការ​សន្ទនា​មួយ​វែង ហើយ​ល្អ​ណាស់ ។​ចំណុច​ស្នូល​នៃ​ការសន្ទនា​គ្នា​គឺ​រឿង​ជម្លោះ​ពាណិជ្ជកម្ម​។​

រដ្ឋការ​លោក​Trump បាន​បដិសេធ​ព័ត៌មាន​ថា ប្រធានាធិបតី​អាមេរិក Donald Trump ត្រៀម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន​

​ម្យ៉ាងទៀត​លោក​Trump ក៏បាន​សរស​រលើប​ណ្តា​ញ​Twitter​ថា លោក​អាច​ជួបនឹង​ប្រធាន​រដ្ឋ​ចិន​ក្នុង​អង្គប្រជុំ​កំពូល G20 នៅ​Argentina នា​ចុងខែ​វិច្ឆិកា​នេះ​។​

​ប្រការនេះ​ត្រូវបាន​ប្រភព​ជាច្រើន​បកស្រាយ​បន្ថែមថា លោក​Trump បាន​សំណូមពរ​មន្ត្រី​សេត​វិមាន​ពង្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រធាន​រដ្ឋ​ចិន​។ អាស្រ័យ​ដោយហេតុ​នេះឯង ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​បាន​កើនឡើង​យ៉ាងខ្លាំង​។​

​ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយមក CNBC បាន​ដកស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​៣​រូប​បញ្ជាក់ថា ៖​ការចរចា​នេះ​នៅ​យូរ ទើប​អាច​ប្រព្រឹត្តទៅបាន ។​ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​បាន​ដាំ​ក្បាល​ចុះ​សាជាថ្មី ដោយ​ធ្លាក់ចុះ​១៤០​ពិន្ទុ​នៅវេលា​ម៉ោង​១១:៤៥​នាទី ព្រឹក​ម្សិលមិញ​(​ម៉ោង​នៅ​តំបន់​) ។​លើសពីនេះ​ទៀត​ក្រសួង​យុ​តិ្ត​ធម៌​អាមេរិក​អំឡុងពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏​ធ្វើការ​ចោទប្រកាន់​ក្រុម ហ៊ុន​មួយទៀត​របស់​ចិន​ចំពោះ​ទង្វើ​មិន​ស្មើភាព​ក្នុង​មុខ​ជំនួញ​។ សកម្មភាព​នេះ​ហាក់ដូចជា​ផ្នែក​មួយ​ក្នុង​យុទ្ធនា​ការបង្ក សម្ពាធ​របស់​រដ្ឋការ​លោក​Trump ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ជាមួយ​ចិន​៕សូ​យ​ន​

spot_img
×