Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាស់​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី ទាញ​កាំបិត​ផ្គាក់​កាប់​របួសធ្ងន់​ម្នាក់​

spot_img

​រតនគិរី ៖ ទាស់​ពាក្យសម្តី​គ្នា​ជាមួយ​ជនសង្ស័យ ហើយ​ត្រូវ​ជនសង្ស័យ​ទាញ​កាំបិត​ផ្គាក់​យ៉ាង​ចាស់ដៃ បណ្តាល​ឲ្យ​បុរស​រងគ្រោះ រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៣៥​នាទី នៅ​ចំណុច​ភូមិ​ប៉ក់​ពោរ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។​

ជនរងគ្រោះ​ឈ្មោះ សល់ ត្រូត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចំ​ស្មា​ខាងធ្វេង​១​កន្លែង និង​កំភួន​ដៃស្ដាំ ១​កន្លែង បណ្ដាលអោយ​រងរបួស​ធ្ងន់ ។​ ​ជនសង្ស័យ​ឈ្មោះ យឹម ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ។​ មូលហេតុ ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​។​ ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការ​កំពុង​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×