Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​បាត់ដំបង ​៖ នា​ព្រឹក ថ្ងៃទី​៣ ខែ វិច្ឆិកា ២០១៨ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់ ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១៣ ស្ថិតនៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ៖ ​ដោយ​មាន​ការគិតគូរ​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក៏​ដូចជា​មាន​សុច្ឆន្ទៈ​ខ្ពស់​ក្នុង​ការចូលរួម​យ៉ាង​សកម្ម​ជាមួយ​ចលនា​របស់​ពិភពលោក ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ គ្រោះថ្នាក់​ចរាចណ៍​ឲ្យមក​នៅ​កម្រិត​ទាប​បំផុត គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍​រៀបចំ​ទិវា​នេះ​ក្នុង​គោលបំណង ដើម្បី​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​យល់ដឹង​អំពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ តាមរយៈ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះ ថ្នាក់ ការដឹក​លើស​ទំងន់​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

​សូមបញ្ជាក់​ថា ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍ រៀបចំ​តាំងពី​ឆ្នាំ ២០០៦ ហើយ​ដែល​ប្រារព្វ​លើក​ទី​១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៦៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×