Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហ៊ឺរ​” គេ​ឲ្យ​ថ្លៃ​ជាង​១​លាន​ដុល្លារ ធ្វើ​ព្រងើយ ៣​លាន​ដុល្លារ មិន​ខ្ចី​តប ទាល់តែ​ជិត ១០​លាន ទើប​…

spot_img

​ប៉ុន្មាន​ឆ្នាំ​មកនេះ ទីក្រុង​មាន​ការអភិវឌ្ឍ​ន៍​យ៉ាង​លឿង តម្លៃ​ផ្ទះ​ក៏​ឡើង​ខ្ពស់​… ។ នៅ​តំបន់​មួយ​នោះ ខណៈ​ពេល​អ្នកជិតខាង​បាន​នាំគ្នា​លក់​ផ្ទះ​ឲ្យ​អ្នកវិនិយោគអស់ ទាស់​អី​តែ​យាយ​ចាស់​ម្នាក់ គាត់​ដាច់​ខាត​មិន​ព្រម​លក់ ។ គាត់​មិន​ខ្ចី​អើពើ​នឹង​រឿង​លក់​ផ្ទះ ។​

…15 ឆ្នាំ​មុន​គេ​បាន​ឲ្យ​គាត់ ៣០​លាន​បាត (​ជាង​៩​សែន​ដុល្លារ​) តែ​អ្នកស្រី​បដិសេធ​ដាច់ខាត​មិន​លក់ ។​

… ២​ឆ្នាំ​មុន​គេ​បាន​មក​ឲ្យ​ថ្លៃ ៨៥​លាន​បាត ក៏​គាត់​មិន​រវីរវល់ ហើយ​ប្រាប់​ថា ៖ “​ខ្ញុំ​មិន​លក់​ទេ​! ២០០​លាន​បាត ក៏​មិន​លក់​ដែរ​…” ។​

ថ្មីៗ​នេះ​គេ​បាន មក​ចរចា​ឲ្យ​ថ្លៃ ៣០០​លាន​បាត (​ប្រមាណ​ជាង ៩​លាន​ដុល្លារ​) ទើប​លោកយាយ​ងក់ក្បាល ។​

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍ លោកយាយ​សើច​ញឹមៗ ពោល “​មុន​នេះ​ខ្ញុំ​មិន​លក់ ព្រោះ​ទុក​ឲ្យ​វា​ឡើងថ្លៃ ហើយ​ក៏​ចង់​រក្សា​កេរ​របស់​ដូនតា ។ តែ​ឥឡូវ​គេ​ឲ្យ ៣០០​លាន​បាត ខ្ញុំ​គិតថា គ្មាន​អ្វី​ត្រូវ​ស្តាយស្រណោះ​ទៀត​ទេ​!” ។​

​កូនចៅ​លោកយាយ​ពិតជា​រីករាយ​ណាស់ ! ព្រោះ​ដី​១​ដុំ​តូច បើ​លក់​មុន​នោះ​ក៏​ចែក​គ្នា​ទៅ​ពុំ​ធ្វើ​អ្វី​បាន តែ​ឥឡូវ​ជីវភាព​របស់​ពួកគេ​ពិតជា​ប្រសើរ​ជាង​មុន​ច្រើន ។​

​អ្នកភូមិផង​របង​ជាមួយ​មុននេះ នាំគ្នា​លាន់មាត់​ថា “​លោកយាយ​នេះ​ចាស់​មែន តែ​គំនិត​របស់​គាត់​ពិតជា​ពុំ​… ធម្មតា​”! ៕ លី​សា​

spot_img
×