Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ឌូង ឆាយ​៖ តុលាការ​កំពុង​រវល់​ដាក់ទោស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​នារី​ចិន​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់ពី​មាន​ហេតុការណ៍​ចោរ​ឆក់​កាបូប បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារតែ​បើក​ម៉ូតូ​ដេញ​តាម​ក្រុមចោរឆក់ ដែល​បាន​ឆក់​កាបូប​ប្រពន្ធ​របស់​ខ្លួន តែ​មិនដឹងថា​មាន​អ្នក​បិទគូទ​នៅ​ពីក្រោយ ស្រាប់តែ​ចោរ​ដែល​បិទគូទ​នោះ បាន​ជិះ​មក​ធាក់​គាត់​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្តង ហើយ​ហេតុការណ៍​នេះ​ផង​ដែរ ត្រូវបាន​លោក​ផៃ ស៊ីផា​ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​ប្រាប់​សារព័ត៌មាន​មួយ​ថា សមត្ថកិច្ច ហើយ​និង​តុលាការ គួរតែ​មាន​វិធានការ និង​ធ្វើឲ្យមាន​ប្រសិទ្ធភាព ដើម្បី​បង្រាប​ក្រុម​ចោរឆ​ក់​នៅ​លើដង​វិថី ដែល​នេះ​គឺជា​បញ្ហា​ដ៏​រាំ​រ៉ៃ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច នៅពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​។​

​លោក ផៃ ស៊ីផា​ន បាន​ថ្លែងថា មិនគួរ​បណ្តែតបណ្តោយ​លើ​បញ្ហា​នេះ​ទៀត​នោះ​ទេ​។ លោក ផៃ ស៊ីផា​ន បាន​លើកឡើង​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ យ៉ាង​ដូច្នេះ “​សមត្ថកិច្ច និង​តុលាការ គួរ​ស្វែងរក​វិធាន​ប្រសិទ្ធិភាព​ណាមួយ បង្ក្រាប​បទឧក្រិដ្ធ​នេះ​។ មិន​គួរ​បណ្តោយ​ទេ​”​។​

​ប៉ុន្តែ​ទោះ​យ៉ាងណា លោក​ឧកញ៉ា​ឌូង ឆាយ បាន​សរសេរ​លើ​ផេ​ក​របស់​លោកថា “​លោកពូ​អើយ​! តុលាការ​កំពុង​រវល់​ដាក់ទោស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​នារី​ចិន បើក​ឡាន​បុក​លោក​បង​ចោរ​ស្លាប់​ថ្ងៃមុន ( មិន​ត្រូវ​ប្រើ​ពាក្យ​ងាប់ ពីព្រោះ​លោក​ចៅក្រម​ដល់​ខ្ពង់ខ្ពស់ ឲ្យ​តម្លៃ​ចោ​រណាស់ )”៕ ដោយ ​៖​ រចនា​

spot_img
×