Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន ផ្តល់​ជំនួយឥតសំណង គូ​សាណូ​ណិ​ជាង ​៣ ​សែន​ដុល្លារ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​បួន​

spot_img

​ភ្នំពេញ​៖​ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន​៣២៩.៧៣៦​ដុល្លារ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​បួន​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ នា​រសៀល​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៧ នៅ​ស្ថានទូត​ជប៉ុន លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន​៣២៩.៧៣៦​ដុល្លារ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​បួន គឺ​១)​ថវិកា​ចំនួន​៨៧៥៨៧​ដុល្លារ សម្រាប់​គម្រោង​ជួលជុល​ផ្លូវ​មួយ​ខ្សែ ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​។ ២) ថវិកា​ចំនួន​៨៩៦៣២​ដុល្លារ សម្រាប់​គម្រោង​សាងសង់​អគារ​មណ្ឌល​សុខភាព​ក្រញូង​សែន​ជ័យ ខេត្ត​ក្រចេះ ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​។ ៣)​ថវិកា​ចំនួន​៨៤៩៧២​ដុល្លារ សម្រាប់​គម្រោង​សាងសង់​អគារ​មណ្ឌល​សុខភាព​បា​រ៉ុង ខេត្ត​កណ្តាល ដល់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ខេត្ត​កណ្តាល​។ និង​៤) ថវិកា​ចំនួន​៦៧៥៤៥​ដុល្លារ សម្រាប់​គម្រោង​បំពាក់​ម៉ាស៊ីន​កាំរស្មីអ៊ិច​និង​ម៉ាស៊ីន​ឆ្លុះ​អេកូ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀម​រាម ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ចុះហត្ថលេខា ដើម្បី​ទទួល​ជំនួយ​សម្រាប់​គម្រោង​ធ្វើ​ផ្លូវ​អោយ​ប្រសើរ​ឡើង​វិញ ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។ លោក សំ លាង​ទ្រី បាន​សំដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រទេជ​ប៉ុន រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​តែងតែ​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ជំនួយ​គូ​សាណូ​ណិ​។​

​លោក​ប្រធាន​មន្ទីរ បាន​ថ្លែងថា ជំនួសមុខ​អោយ​ក្រុមប្រឹក្សា និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ​និង​និយាយ​ដោយឡែក​ប្រជាពលរដ្ឋ​ស្រុល​រវៀង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា តាមរយ​:​ការផ្តល់​ជំនួយ​ឥត​សំណង​យ៉ាងច្រើន​សំរាប់​ការស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូរ​វន្ត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ថែម​ពីលើ​នេះ ប្រទេស​ជប៉ុន បាន​គាំទ្រ​ចំពោះ​ការអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ​-​ឃុំ ក្រោម​ជំនួយ​គូ​សាណូ​ណិ​ជាដើម គឺ​សំដៅ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តំបន់​ដាច់ស្រយាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​ប្រធាន​បន្ត​ទាំង​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​បង្កើន​ការជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​បែបនេះ នៅ​ពេល​ខាង​មុខ​ជា​បន្ត​បន្ទាប់​ទៅទៀត​។​

​លោក​បាន​បន្តថា ទន្ទឹម​នឹង​ការទទួល​បាន​នូវ​គម្រោង​នេះ និង​បន្ទាប់​ពី​ការសាងសង់​រួច វា​ពិតជា​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន ដោយ​ចំណាយ​ពេលវេលា​តិច​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ​ជាដើម ជាពិសេស​នោះ វា​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ដែល​ជា​យន្តការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត​ផង​៕ ដោយ​៖​កូឡាប​

 

spot_img
×