Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និយាយ​រឿង មន្ត្រី​ពូកែ​អែបអប និង​មន្ត្រី​ចាំ​បើ​កលុយ​ប្រាក់ខែ មិន​ដែល​ធ្វើការ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​និយាយ​ពី​មន្ត្រី​របស់​ខ្លួន ដែល​មិនសូវ​មក​ធ្វើ​ការងារ ចាំតែ​ដល់​ខែ​មក​បើក​ប្រាក់ខែ ហើយ​មន្ត្រី​មួយចំនួន​ទៀត ចាំតែ​អែបអប ហើយ​អាណិត​ជាងគេ គឺ​ក្រុម​មិនសូវ​មាន​មុខ​កន្លែងធ្វើកា​រ ប្រឹង​ចុច​គាំទ្រ​។​

​លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៣​ខែ​វិច្ឆិកា​នេះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា “​ព្រឹក​មិញ​នេះ មុន​ចេញ​ធ្វើការ​ឃើញ​មន្ត្រី​ម្នាក់​បង្ហោះ​ថា “​មន្ត្រី​ធ្វើការ​ចាញ់​មន្ត្រី​អែបអប​” ហើយ​ឃើញ​អ្នកគាំទ្រ​ជិត​កន្លះ​ពាន់​នាក់ ។ ដល់​បើក​រកមើល​តួអង្គ​ឃើញថា​មន្ត្រី​បង្ហោះ​នេះ មួយ​ខែ​មក​ធ្វើការ​តិច​ជាង​មួយខែ​មាន​អាទិត្យ​ប៉ុន្មាន​ថ្ងៃ​ផង តែ​គាត់​ច្រណែន​គេ​មក​ធ្វើការ​ច្រើន​ជាង​គាត់ ហើយ​គាត់​ហៅ អ្នក​មក​ធ្វើ​ការងារ​ទាំងនោះ ជា​ពួក​អែបអប មិន​ដូច​គាត់​មិន​ចេះ​អែបអប​អាណា​ទាំងអស់ ចាំតែ​បើក​ប្រាក់ខែ អញ​មិន​ថោកទាប​ដូច​ពួក​អា​ប្រឹង​ធ្វើការ​ទេ ។ គិត​ទៅ​សម័យ​ហ្វេ​សប៊ុក ឲ្យតែ​និយាយ​ពីរោះ គឺ​ត្រូវ​ទាំងអស់ ។ អាណិត​ជាងគេ គឺ​ក្រុម​មិនសូវ​មាន​មុខ​កន្លែងធ្វើកា​រ ប្រឹង​ចុច​គាំទ្រ ឯ​អ្នក​រវល់​ការងារ អត់​មាន​ពេល​បើក​សម្តែង​មតិ !”​។​

​ជាមួយនឹង​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី ក៏​មាន​មិត្ត​ក្នុងផេក​ហ្វេស​ប៊ុក ដែល​មាន​គណនី ឈ្មោះ Soler Ai បាន​សរសេរ​សា​ខំ​មិន​តប​វិញ​ថា “​ត្រូវ​ណាស់​ឯកឧត្តម​… មន្ត្រី​មួយចំនួន​បើ​អស់ជំនឿ​លើ​ខ្លួនឯង​ហើយ ដឹង​ហើយ​ថា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ បើ​ឲ្យ​អែបអ​បដូច​គេ​ផ្សេង​… គួរតែ​កុំ​នៅ​ស្ដាយ​ក្របខ័ណ្ឌ​អ្វី​ទៀត​… លា​ចេញ​មក​ក្រៅ​តិះ​ទៀន ឲ្យ​ពេញមាត់ពេញក ឲ្យ​មន្ត្រី​អែបអប ដែល​យើង​សំដៅ​នោះ គេ​ឃើញ​ពិត​ថា យើង​មិន​ត្រូវការ (​អត់​បាន ហើយរ​ស់បាន​) ក្របខ័ណ្ឌ​ដែល​បាន​ដោយសារ​អែបអប​នោះទេ​! ហេ​ហេ​”​។​

​ចំណែក ផេក​ឈ្មោះ អត្តនោម័ត ជំហរ បានសរសេរថា “​អត្តនោម័ត ជំហរ គោរព​ឯកឧត្តម ឧទាហរណ៍​មន្ត្រី​ដែល​ខិតខំ​បាន​តូចចិត្ត ឬ អស់សង្ឃឹម​នឹង​ការខិតខំ ក៏​ចាប់ផ្តើម​មើល​បណ្តាំ​អ្នក​អែបអប អ្នក​មិន​ខិតខំ អ្នកអាន​ការ​សែ​ត ក្នុង​ការិយាល័យ និង​អ្នក​ប៉ប៉ាច់​ប៉​បោច ដូច្នេះ មន្ត្រី​នោះ​ក៏​ចាប់ផ្តើម​ធុន​ទ្រាន់ លែង​ចង់​មក​ធ្វើការ ឬ​មក​ធ្វើតាម​បណ្តាំ​អ្នក​ទាំងនោះ ក្រោយមក ក្រុម​អ្នក​ទាំងនោះ បាន​យក​ពេល​វេលា​ចុងក្រោយ នៃ​ភាព​អស់សង្ឃឹម​របស់​អ្នក​ខិតខំ​នោះ មក​បើក​បង្ហាញ និង​រាយការណ៍​។ នេះ​ជា​ឧទាហរណ៍​ប្រាកដនិយម​មួយ។​

​រីឯ​ង Pov Malish បាន​បញ្ចេញ​មតិ​ថា “​គាត់​ឆ្លាត មិន​ភ្លើ​ទៅ​អែបអប​ទេ សុខចិត្ត នៅផ្ទះ ចាំតែ​បើក​ប្រាក់ខែ​មិន​ស្រួល​ជាង​”៕ ដោយ​៖​កូឡាប​

spot_img
×