Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! សូម​ជួយ​ស៊ែរ​ឲ្យ​បង​ប្អូន​គាត់​បាន​ដឹងផង! សមត្ថកិច្ចថៃចាប់​ឃុំ​ខ្លួន​ស្រ្តី​ពលករម្នាក់​ទើប​តែ​សម្រាល​កូន​បាន​៥​ថ្ងៃប៉ុណ្ណោះ ដោយចោទថា…

spot_img

​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​អាសូរ​មួយ ដែល​ស្ត្រី​ជា​ពលកជនជាតិមីយ៉ាន់ម៉ាម្នាក់ ទើបតែ​សម្រាលកូន​បាន ៥ ថ្ងៃ ប៉ុណ្ណោះ ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលីស Changmai ក្នុង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ។ ហេតុនេះ ប្រសិនជា​បងប្អូន​ណា​ដែល​កំពុងធ្វើការ​នៅ​ឈៀង​ម៉ៃ បានដឹង​ព័ត៌មាន​នេះ សូមមេត្តា​ទៅ​មើល​សួរសុខទុក្ខ​នាង​ផងដែរ ព្រោះថា​ឥឡូវនេះ នាង​និង​កូន​ទើប​សម្រាល​កំពុង​ត្រូវការ​ខ្លាំង ។​

​អ្វីដែល​នាង និង​កូន​ទើប​កើត កំពុង​ត្រូវការ​នោះ​រួមមាន​៖

១- កន្ទប​, ម្សៅ​ទឹកដោះគោ​, ដប​បៅ​១

២- ចំណីអាហារ​ហូបចុក​

៣- សា​ហ៊ុយ​ត្រូវ​វិល​ត្រលប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​

​តាម​ប្រភព​មួយ​បាន​និយាយថា នាង​ត្រូវបាន​គេ​បោក ដោយ​ប្រាប់​ឲ្យ​យក​កូន​ទើប​កើត​ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​មួយ នៅក្នុង​ស្រុក Sanpatong ខេត្ត ឈៀង​ម៉ៃ ប៉ុន្តែ ផ្ទុយទៅវិញ នាង​ត្រូវបាន​គេ​ខ​ល​ហៅ​ប៉ូលីស​ឲ្យ​ចាប់ខ្លួន​ទៅវិញ ដោយចោទថាមកធ្វើការងារដោយខុសច្បាប់ ។​

​ប៉ុន្តែ ​ស្ត្រី​ដ៏គួរ​ឲ្យ​អាណិត​នេះ​បាន​និយាយថា «​ខ្ញុំ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវទេ ប៉ុន្តែ កាបូប​របស់ខ្ញុំ​ត្រូវបាន​គេ​លួច​បាត់​អស់ហើយ​» ។​

​នាង​បានទទួច​ថា នាង​បាន​រង​ការ​សម្លុត​គំរាម ប៉ុន្តែ គ្មាន​នរណាម្នាក់​ស្តាប់​នូវ​អ្វីដែល​នាង​រៀបរាប់​នោះទេ ។ ហេតុនេះ ប្រសិនបើ​បងប្អូន​ណា កំពុងធ្វើការ​នៅក្នុង ឈៀង ម៉ៃ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី Changwat Changchun សូមមេត្តា​នាំគ្នា​ជួ​យមក​មើល​នាង​ផង ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ board.postjung)

spot_img
×