Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មាន​អ្នក​ជួយ​យកអាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។​លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ កក់ក្តៅ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ជួប​សម្ពាធ ឧបសគ្គ​ច្រើន ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ មិនល្អ ត្រូវ​សន្សំ​ចៃ បញ្ចៀស​ត្រូវ​ខ្ចីបុល​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​នឹងនរ​ក្នុង​គ្រប់​ស្ថានការណ៍ យកចិត្តទុកដាក់​ថែរក្សា​ទំនាក់ទំនង​ក្នុង​គ្រួសារ ។​

​ឆ្នាំខាល ៖ ការងារ រីកចម្រើន អំណោយផល​ល្អ​សម្រាប់​ការឈាន​ឡើង​ខ្ពស់ជាង​មុន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ក្រៅ​គម្រោង ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំថោះ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គួរ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ ។ លុយកាក់ ល្អ ទទួលបាន​ជំនួយ​ប្រាក់កាស ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំរោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការ​ទៅ​បេសកកម្ម ឬ​ផ្លាស់ប្តូរ​ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ មិន​ស្ថិរភាព គួរ​ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនល្អ​ត្រូវ​ចេះ​ការពារ​រឿង​មនោសញ្ចេតនា​របស់ខ្លួន បញ្ចៀស​ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំម្សាញ់ ៖ ការងារ សកម្ម ម្ចាស់ការ​ក្នុង​ការងារ ហេតុនេះ​មាន​តួនាទី​សំខាន់​ពេល​ការ​ក្រុម ។ លុយកាក់ រីកចម្រើន ធូរធារ ។ មនោសញ្ចេតនា មិនត្រូវ​ទាមទារ​ច្រើនពេក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​ណែនាំ តម្រង់ផ្លូវ គ្រប់យ៉ាង​មាន​ភាពងាយស្រួល ។ លុយកាក់ ស្ថិរភាព តែ​ក៏​មិនត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំមមែ ៖ ការងារ លេច​ឱកាស​មាន​ប្រយោជន៍​ច្រើន​សម្រាប់​បុព្វហេតុ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំវក ៖ ការងារ មានរឿង​ប្រឈម និង​ប្រែប្រួល​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ត្រូវ​កំហិត​ការចំណាយ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំរកា ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង កុំ​ឲ្យ​ធ្លាក់ចូល​អន្ទាក់ សត្រូវ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ការពារ ថែរក្សា​រឿង​មនោសញ្ចេតនា​ខ្លួនឯង ។​

​ឆ្នាំចរ ៖ ការងារ មិន​នឹងនរ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិនត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា គួរ​ធ្វើ​ចាញ់​ទើបបាន​សុខ ។

ឆ្នាំ​កុរ ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ប្រឈម​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​ធម្មតា ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

spot_img
×