Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ​ឥរិយាបថ​ក្នុង​ការងារ​ដ៏​ម៉ឺងម៉ាត់ ឧស្សាហ៍​ព្យាយាម​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មានឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ជា​ថ្ងៃ​ដ៏​ជោគជ័យ​សម្រាប់​ការសហការ​រកស៊ី ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប ។ មនោសញ្ចេតនា មានលទ្ធភាព​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំខាល ៖ ការងារ ត្រូវ​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិនត្រូវ​ពឹងពាក់​អ្នកផ្សេង ។ លុយកាក់ ចំណាយ​ច្រើនជាង​ចំណូល ។ មនោសញ្ចេតនា ងាយ​កើតរឿង​អាក់អន់​ចិត្តនឹង​គ្នា​ដោយ​ពាក្យសម្តី​លេងសើច ។​

​ឆ្នាំថោះ ៖ ការងារ មិនត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ការងារ ។ លុយកាក់ ការងារ​ជំនួញ​នាំមក​នូវ​លទ្ធផល​ល្អប្រសើរ ។ មនោសញ្ចេតនា ត្រូវ​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​ឲ្យ​គង់វង្ស​។​

​ឆ្នាំរោង ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ ។ លុយកាក់ បណ្តា​ខ្ទង់​វិនិយោគ​នាំមក​នូវ​ប្រាក់ចំណេញ​យ៉ាង​ពេញចិត្ត ។ មនោសញ្ចេតនា​អ្នកមាន​គូស្រករ​ហើយ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ ។​

​ឆ្នាំម្សាញ់ ​៖ ការងារ មិនត្រូវ​អន្តរាគមន៍​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ បញ្ចៀស​បង្ក​រូបភាព​មិនល្អ​ចំពោះ​ថ្នាក់លើ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​តែ​រឿង​តូចតាច ។​

​ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​ឆ្នើម ធ្វើ​មួយ​ទទួលបាន​ផល​ពីរ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ប្រាថ្នា ។​

​ឆ្នាំមមែ ៖ ការងារ អាច​ចូលរួម​វិនិយោគ តែ​លើកលែង​វិស័យ​អចលនទ្រព្យ ។ លុយកាក់ ចំណូល​កើនឡើង​ជាង​មុន ។ មនោសញ្ចេតនា ងាយ​កើតការ​យល់ច្រឡំ​ចំពោះ​គ្នា នាំ​ឲ្យ​មានទំនាស់ ។​

​ឆ្នាំវក ៖ ការងារ​គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ អាច​អញ្ជើញ​គេ​ទៅ​បរិភោគ​បាយ​ជុំគ្នា ។ លុយកាក់ មានឱកាស​កើន​ថែម​ប្រាក់ចំណូល ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ជាងនេះទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំរកា ៖ ការងារ រីកចម្រើន សម្រេចបាន​សមិទ្ធផល​ខ្ពស់ ។ លុយកាក់ គួរ​ចេះ​ឆក់​ឱកាស​ដើម្បី​បង្កើន​ប្រាក់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕​

​ឆ្នាំចរ ៖ ការងារ មិនត្រូវ​ចូលរួម​ក្នុង​កិច្ចការ​អ្នកដទៃ គួរ​សម្រេច​តែ​កិច្ចការ​របស់ខ្លួន ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ។

​ឆ្នាំកុរ ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន មិនត្រូវ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អប្រសើរ ។​

spot_img
×