Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​កន្លែង​លក់​សាំង​មុខ​ផ្សារលើ ខេត្ត​ព្រះសីហនុ រាល​ដល់​រថយន្ត​ច្រើន​គ្រឿង​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា អគ្គីភ័យ​បាន​ឆេះ​កន្លែង​លក់​សាំង​ច្រក​ដប និង​ច្រក​ពី​ដុង​មួយកន្លែង នៅតាម​ផ្លូវ​នៅមុខ​ផ្សារលើ កាលពី​ម៉ោងជាង​១១​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៨ ដោយបាន​ឆេះ​បំផ្លាញ​រថយន្ត​ជាច្រើន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ូ សុធី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ពន្លត់អគ្គីភ័យ​បានឱ្យដឹងថា តាម​សាក្សី​នៅ​កន្លែងកើតហេតុ គឺ​អគ្គីភ័យ​នេះ ដើមហេតុ​ដោយសារ​មាន​ម៉ូតូ​រុ​ឺ​ម៉ក​មួយគ្រឿង បាន​ចូលទៅ​ចាក់​ប្រេង​នៅ​កន្លែង​លក់​សាំង​ឈ្មោះ អ៊ី ច្រឹប ហើយ​ម្ចាស់​ម៉ូតូ​ពិសារ​បារី ពេល​កំពុង​ចាក់​ប្រេងសាំង រួច​ក៏​ឆេះ​បណ្តាលឱ្យ​ឆាបឆេះ​ជា​អគ្គីភ័យ​កើតឡើង​តែម្តង​។​

​លោក​ស្នងការរង​បាន​បន្តថា ហេតុការណ៍​ឆ្លើង​ឆេះ​នេះ បណ្តាលឱ្យ​រថយន្ត​ចំនួន​៤​គ្រឿង និង​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង បាន​ឆេះ​ខូចខាត​ទាំងស្រុង​។​

​អគ្គីភ័យ​នេះ ក៏បាន​ឆេះ​អាគារ​របស់​ប្រៃសនីយ៍​នៅក្បែរនោះ​មួយ​ខ្នង ឆេះ​រោង​លក់​ប្រេង​កន្លែងកើតហេតុ និង​សម្ភារៈ​ក្នុង​រោង​នេះ​ទាំងស្រុង ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ូ សុធី បន្តថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​នាំឱ្យ​កើតមាន​អគ្គីភ័យ​នេះ ដោយ​ឱ្យ​ភាគី​អ្នកលក់​សាំង និង​ម្ចាស់​រុ​ឺ​ម៉ក​ម៉ូតូ ចូលមក​បំភ្លឺ​នៅ​កន្លែង​សមត្ថកិច្ច ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ​៕ ដោយ ៖ ដែន សីមា

spot_img
×