Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម «​ក្រាល​ព្រំ​» អញ្ជើញ​ពាណិជ្ជករ​ចិន​ឱ្យ​វិនិយោគ​ចូលមក​ប្រទេស​ខ្លួន​

spot_img

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ផ្សារណាត់​អាហរ័ណ​អន្តរជាតិ​លើក​ទី​១ (CIIE 2018) នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម Nguyễn Xuân Phúc បាន​ជួប​សន្ទនា​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា​។​

នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម Nguyễn Xuân Phúc ជួប​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​

​ប្រការ​ដែល​គួរ​ឱក​កត់សម្គាល់ឃើញ​ថា នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម​ប្រមូលផ្តុំ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​លើ​វិស័យ​ពីរ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការនាំចេញ​ក​សិ​ជលផល​ទៅកាន់​ទីផ្សារ​ចិន ។ នាយករដ្ឋមន្ត្រី​រូបនេះ​ពោលថា ចាប់ពី​បច្ចុប្បន្ន​រហូត​ឆ្នាំ​២០២០ ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​វៀតណាម​ត្រូវការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មានតម្លៃ ២៥.០០០​លាន​ដុល្លារ ហើយ​នេះ​គឺជា​វិស័យ​ប្រកបដោយ​សក្តានុពល​ចំពោះ​អ្នកវិនិយោគ​បរទេស​ក្នុងនោះ​មាន​ប្រទេស​ចិន​។ វិស័យនេះ​ជា​អាទិភាព​ចម្បង​សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ​ចំពោះ​វៀតណាម​។​

​ទន្ទឹម​នោះ​រដ្ឋាភិបាល​វៀតណាម​ក៏​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​ចិន​ក្នុងការ​នាំចូល​ក​សិ​ជលផល​របស់​វៀតណាម​ទៅកាន់ ទីផ្សារ​ប្រទេស​ចិន​។

​ប្រទេស​វៀតណាម​មាន​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ ដោយ​បញ្ចៀស​ការខ្ចី​បុល​ពី​បរទេស​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​។​

​តាម​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​ឱ្យដឹងថា វៀតណាម​បាន​ជំពាក់​ចិន ៦.០០០​លាន​ដុល្លារ ក្នុងចំណោម​បំណុល​រួម​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ ហេតុនេះ​គេ​បាន​ប្តូរ​ពី​គោលនយោបាយ​ប្រាក់កម្ចី មកកាន់​ការទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ច្រើនយ៉ាង​។

​របាយការណ៍​ស្តីពី​ការទាក់ទាញ​និង​ប្រើប្រាស់​ប្រាក់កម្ចី ODA ក្នុងដំណាក់កាល 2018-2020 បានសរសេរថា​៖ «…​ឥណទាន​អាទិភាព​របស់​ចិន​ស្រដៀង​នឹង​ខ្ទង់​ឥណទាន​នីហរ័ណ​ដែរ វា​ជា​ខ្ទង់​ប្រាក់កម្ចី​មាន​លក្ខខណ្ឌ (​ក្រុមហ៊ុន​ចិន​ជា​អ្នក​អនុវត្តន៍ ហើយ​លក្ខខណ្ឌ​នៃ​ប្រាក់កម្ចី​ទាប​ជាង​ប្រៀប​នឹង​កម្ចី ODA របស់​ប្រទេស​ផ្សេងទៀត​។ អត្រា​ការប្រាក់​ប្រមាណ ៣​ភាគរយ​ក្នុង​មួយឆ្នាំ ចំណាយ​កិច្ចសន្យា ០,៥ ភាគរយ ចំណាយ​គ្រប់គ្រង ០,៥ ភាគរយ រយៈពេល​ខ្ចី ១៥​ឆ្នាំ ហើយ​អាច​ពន្យារពេលបាន​៥​ឆ្នាំ​។​

​​ដូចគ្នានេះដែរ កម្ចី​របស់​ដា​ណឺ​ម៉ាក គឺ ០​ភាគយ អេ​ស្ប៉ា​ញ ០,២ ភាគរយ ជប៉ុន 0,6-1,2% បារាំង ១,០៤​ភាគរយ អា​លឺ្ល​ម៉​ង់ ០,៧៥​ភាគរយ ឥណ្ឌា ១,៧៥ ភាគរយ​។​ល​។ ហើយ​វា​កាន់តែ​ឃ្លាតឆ្ងាយ​នឹង​អត្រា​ការប្រាក់​របស់​បណ្តា​អង្គការ​អន្តរជាតិ​ដែល​ស្ថិតក្នុង​ចន្លោះ 1,3-1,8%/​ឆ្នាំ ហើយ​រយៈពេល​ឱ្យ​ខ្ចី​ដល់​ទៅ​៣០​ឆ្នាំ ហើយ​អាច​ពន្យារពេល​យ៉ាងតិច​៥​ឆ្នាំ​៕​សូ​យ​ន​

spot_img
×