Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ជនជាតិ​ចិន​៧​នាក់ ទាក់ទិន​ករណី​បទល្មើស​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជ​នស​ង្ស​យ័​ជន​ជាតិចិន​ចំនួន​៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដាច់ដោយឡែក​ពីគ្នា ត្រូវ​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​បានជា​បន្តបន្ទាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត ស្នងការរង​ទទួល​ផែន ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១ និង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​៦​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់​។​

​សមត្ថកិច្ច​បង្ហាញ​ទីតាំង ដែល​ជនសង្ស័យ​បាន​ប្រ​ព្រិ​ត្ត​បទល្មើស​រួមមាន​៖

*​ករណី​ទី​១​នៅវេលា​ម៉ោង​៣​ជិត​ភ្លឺ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ នៅមុខ​ផ្សា​រលេ​ី​ក្រុងព្រះសីហនុ ឈ្មោះ Wu Yin Chang អាយុ​៣០​ឆ្នាំ មុខរបរ ចុងភៅ ដកហូត​បាន ថ្នាំញៀន​ចំនួន​៣ កញ្ចប់​។

*​ករណី​ទី​២ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​១០​នាទី ស្ថិតនៅ ភូមិ​៤ សង្កាត់​លេខ​៤ ម្តុំ​តោ​២ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ Fan Yong ជនជាតិ​ចិន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដកហូត​បាន​ថ្នាំញៀន​ចំនួន ២​កញ្ចប់ ជ​ញ្ចី​ង​ថ្លឹង​ថ្នាំ ១ និង ទូ​ស័ព្ទ ២​គ្រឿង​។

*​ករណី​ទី​៣ ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ម៉ោង​១៩ និង​១៥ នាទី​ស្ថិតនៅ ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ Li QUi Zhi ជនជាតិ ចិន អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដកហូត​បាន​ថ្នាំញៀន​៩​កញ្ចប់ និង ថ្នាំ​គ្រាប់ WY ១ កញ្ចប់ (៥​គ្រាប់​) ទូរស័ព្ទ ១​គ្រឿង និង​ទី​២​ឈ្មោះ Xia zhuo ជនជាតិ​ចិន អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចាប់បាន​ថ្នាំញៀន ២​កញ្ចប់​តូច ទូរស័ព្ទ​២​គ្រឿង និង​រថយន្ត ១​គ្រឿង​។

*​ករណី​ទី​៤ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ១៩​និង ៥៥​នាទី​ស្ថិតនៅ ក្រុម​៩ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ Aa Dong ជនជាតិ​ចិន អាយុ​២៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ចាប់​យកបាន​ថ្នាំញៀន ១ កញ្ចប់​តូច និង​ថ្នាំ​គ្រាប់ WY ១ គ្រាប់​។

*​ករណី​ទី​៥ ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ម៉ោង ២១ និង​៣៥​នាទី​ស្ថិតនៅ ក្រុម​៩ ភូមិ​១ សង្កាត់​លេខ​៣ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ Lei Lin ជនជាតិ​ចិន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ដកហូត​បាន​ថ្នាំញៀន ២​កញ្ចប់ ។

*​ករណី​ទី​៦ ថ្ងៃទី ២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១​និង​២០​នាទី ស្ថិតនៅ ក្រុម​១២ ភូមិ​២ សង្កាត់​លេខ​២ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ Yiang Lin Fei ជនជាតិ​ចិន អាយុ​២៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ចាប់​យកបាន​ថ្នាំញៀន ៦ កញ្ចប់​។

​លោក ស៊ុន សុផាត បន្តថា ជនសង្ស័យ​ជន​ជាតិចិន​បទល្មើស​គ្រឿងញៀន​ទាំង​៧​នាក់ ត្រូវ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕​ ដោយ ៖ ដែន សីមា

spot_img
×