Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ឥណ្ឌូណេស៊ី​ជួប​គ្រោះថ្នាក់​បាន​ធ្លាក់​ក្នុង​ល្បឿន​ប្រមាណ ១០០០km/h ៖ ប្រអប់​ខ្មៅ​ទី​១ ត្រូវបាន​ទាញយក​ទិន្នន័យ​រួចរាល់​ហើយ ខណៈពេល​ប្រអប់​ខ្មៅ​ទី​២​កំពុង​ត្រូវបាន​បន្ត​ការរុករក​ (វីដេអូ)

spot_img

​អនុប្រធាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​ជាតិ​ឥណ្ឌូណេស៊ី Haryo Satmiko ប្រកាសថា​៖ ទិន្នន័យ​ហោះហើរ​របស់​យន្តហោះ Boeing 737 MAX 8 ដែល​រួមមាន​រយៈពេល​២៩​ម៉ោង ត្រូវ​ទាញយក​បាន​ដោយ​ជោគជ័យ​។ មន្ត្រី​រូបនេះ​នូវ​បានឱ្យដឹង​បន្ថែមថា យុទ្ធនារ​ការរុករក​ប្រអប់​ខ្មៅ​ទី​២ នឹងត្រូវ​បានអូសបន្លាយ​ដល់​ថ្ងៃទី​៧​វិច្ឆិកា ព្រោះថា​គេ​ទទួលបាន​សញ្ញា “ping” នៅពេល​មុន​នោះ ប៉ុន្តែ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា គេ​មិនបាន​ឮសូរ​វា​ទៀត​ទេ ។​

ប្រអប់​ខ្មៅ​ទី​១ ដែល​កត់ត្រា​ទិន្នន័យ​ហោះហើរ​ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​១​ខែ​វិ​ចិ្ឆ​កា​

​​ផ្អែក​តាម​ទិន្នន័យ​លើ​គេហទំព័រ​ឃ្លាំមើល​យន្តហោះ Flightradar 24 អតីត​អ្នកស៊ើប​អង្កេត​Scott Dunham នៃ​គណៈកម្មាធិការ​សុវត្ថិភាព​គមនាគមន៍​ជាតិ​អាមេរិក​សន្និដ្ឋានថា យន្តហោះ Boeing 737 Max មាន​លេខ​សម្គាល់ JT610 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Indonesia Lion Air បាន​ប៉ះទង្គិច​នឹង​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​យ៉ាងតិច​បំផុត 1.000 km/h, ទើប​ធ្វើឱ្យ​យន្តហោះ​ត្រូវ​បែកខ្ទេច ហើយ​សាកសព​របស់​ជនរងគ្រោះ​ក៏​រង​វាសនា​ដូចគ្នា​ដែរ​។​

យន្ត​ហោះ​737 MAX 8 របស់ Lion Air មុនពេល​ជួប​គ្រោះថ្នាក់​

​តាម​ទិន្នន័យ​មុនពេល​ជួប​គ្រោះថ្នាក់​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែតុលា យន្តហោះ​នេះ​ស្ទើរតែ​ពុំបាន​ងាក​បត់ ហើយ​សំយុងក្បាល​ចុះ​ក្នុង​មុំ​៤៥​ឌឺ​គ្រេ​។​ការធ្លាក់ចុះ​លឿន​បែបនេះ​ធ្វើឱ្យ​ស្ថានភាព​នៃ​ទម្ងន់​គឺ​ស្ទើរ​ស្មើនឹង​០ ។​

​តាម​អ្នកជំនាញការ គេ​ប៉ាន់​ស្មានថា​យន្តហោះ​ឥណ្ឌូណេស៊ី​នេះ​បាន​សំយុងក្បាល​ធ្លាក់​ក្នុង​ល្បឿន​ពី 940 – 1.018 km/h.​។​យ៉ាងណាក្តី​ទិន្នន័យ​ដែល​ទើប​ទាញយក​បាន​ក្រោយពេល​បកប្រែ​នោះ វា​នឹង​ស្រាយ​បញ្ជាក់ថា គ្រោះថ្នាក់​គួរឱ្យ​រន្ធត់​នោះ​វា​កើតឡើង​ក្នុងស្ថានភាព​យ៉ាងណា ៕លី​សា​

spot_img
×