Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​ចាក់​ចំនួន​១៨​មុខ ដោយ​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នូវ​ផលិតផល​ឱសថ​ចាក់ គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​បាន​បន្ថែមថា បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាននិងកំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​ចាក់​ចំនួន​១៨​មុខ ដោយ​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​ឡើយ ហើយ​គ្រប់​គណនី​ហ្វេ​សប៊ុក​ទាំងអស់ បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត​នូវ​ផលិតផល​ឱសថ​ចាក់ ដូចជា ជួយ​ឲ្យ​ស្បែកស បំបាត់​ស្នាម​អុជ​ខ្មៅ អាចម៍​រុយ ជួយ​រក្សា​វ័យឲ្យ​នៅក្មេង កាត់បន្ថយ​ការផលិត​ជាតិ Melanin ការពារ​និង​បំបាត់​ភាព​ជ្រីវជ្រួញ បណ្តុះ​កោសិកា​ថ្មី បំបាត់​មុខ​ទ្រុត មុខ​ខ្មួត ជួយ​រក្សា​រាង កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង សរសៃឈាមជាដើម​។ ដើម្បី​ចៀសវាង​ការ​ខាង​បង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព អាចឈាន​ទៅ​ដល់​ការបាត់បង់​អាយុជីវិត ស្លាប់​ដោយ​គាំងបេះដូង អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល ស្នើ​បងប្អូន​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ឱសថ​ចាក់​បំប៉ន​ស្បែក​ទាំងនោះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​។ ហើយ​ក្រសួង​សុខាភិបាល តម្រូវឲ្យ​ម្ចាស់​គណនី​ទាំងនោះ ត្រូវ​បញ្ឈប់​ការ​នាំចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ផលិតផល​ឱសថ​ខុស​ច្បាប់​ទាំងនោះ ព្រមទាំង​ប្រមូល​មក​វិញ​ដើម្បី​កម្ទេចចោល ។

ក្រសួង​នឹង​មាន​វិធាន​ន​ការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​ម្ចាស់​គណនី​ទាំង​៦ និង​គណនី​ផ្សេងទៀត កំពុង​ដែល​នាំចូល ហើយ​ផ្សព្វផ្សាយ លក់ ចែកចាយ​ផលិតផល​ឱសថ​ខាងលើ ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×