Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​ក្លែងក្លាយ បង្ក​ការប៉ះពាល់​ដល់​ប្រជាជន​យ៉ាង​ច្រើន ជា​ពិសេស​ប្រជាជន​នៅតាម​ទីជនបទ ដែល​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នោះ​

spot_img

​ភ្នំពេញ​ ៖ សន្និសីទ​តំបន់ ស្ដី​អំពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ ពិតជា​មាន​សារសំខាន់​សម្រាប់​សុខភាព​ប្រជាជន ពីព្រោះ​ឱសថ​ក្លែងក្លាយ​នេះ វា​ប៉ះពាល់​ដល់​ប្រជាជន​យ៉ាង​ច្រើន ជា​ពិសេស​ប្រជាជន​នៅតាម​ទីជនបទ ដែល​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នោះ​។

លោក​ស្យង់ ដេវិត ឡឺ​វិត ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ នឹង​ស្នើឲ្យ​គណៈកម្មការ​រៀបចំ និង​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​ពិចារណា ទៅ​លើ​សេចក្តីប្រកាស​ពី​ក្រុងភ្នំពេញ និង​ការអនុវត្ត​ទៅមុខទៀត តើ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​បង្ការ ការពារ​ប្រយុទ្ធប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​អាទិត្យ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្យង់ ដេវិត ឡឺ​វិត (Jean David Levitte) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​។​

​ជំនួប​នេះ ក្នុងឱកាស​ដែរ​លោក Jean David Levitte ត្រូវបាន​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​តំបន់ ស្ដី​អំពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា នា​សណ្ឋាគារ​សូហ្វីតែ​ល ហើយ​វា​ជា​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​បារាំង និង​កម្ពុជា ក្នុង​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​។ ក្នុង​ជំនួប​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​បាន​សម្ដែង នូវ​ក្តីរីករាយ​ដែល​បាន​ជួប​ជាមួយ​លោក Jean David Levitte សារ​ជា​ថ្មី​ទៀត បន្ទាប់​ពី​ជំនួប​កាលពី​ពេលមុន កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១១ ដែល​​​​​ពេលនោះ ដែល​សម្ដេច​តេជោ និង​លោក បាន​ឯកភាពគ្នា​ក្នុង​ការ​សហការ​រៀបចំ ឲ្យមាន​សន្និសីទ​តំបន់ ស្ដី​អំពី​ការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់ លោក​ដែល​បានជ្រើសរើស​កម្ពុជា ធ្វើជា​ទីតាំង​សម្រាប់​ការធ្វើ​សន្និសីទ ប្រចាំ​តំបន់​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា តាមរយៈ​សន្និសីទ​តំបន់​នេះ គឺ​មាន​ការចូលរួម​ពី​បណ្ដា​ប្រទេស នៅក្នុង​តំបន់​ជា​ពិសេស​ប្រទេស ក្នុង​តំបន់​មេគង្គ ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម និង​ចិន​ផងដែរ ព្រមទាំង​មាន​អង្គការ​អន្តរជាតិ ជាង​២០​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​តំបន់ ស្ដី​អំពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​នេះ​។​

​លោក Jean David Levitte ពិតជា​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ សារជាថ្មី ហើយ​បាន​រំលឹក​ពី​អនុស្សាវរីយ៍​ដែល​លោក​បាន​ចូលរួម​ក្នុង​ការចរចារ ស្វែងរក​សន្តិភាព​នៅ​ប្រទេស​បារាំង ដែល​ក្នុងនោះ​បារាំង​បាន​ចូលរួមចំណែក យ៉ាងសំខាន់​ក្នុង​ការសម្រប​សម្រួល ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ​។ លោក​បន្តថា ពេលដែល​លោក​បាន​ចុះ​ពី​ព្រលាន​យន្តហោះ​មក គឺ​មាន​ការរំភើប​ដែល​ឃើញ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ជា​នាយករដ្ឋមន្ត្រី​។​

​លោក Jean David Levitte មាន​ជំនឿ​ជឿទុកចិត្ត​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ក្នុង​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការបង្កើត ឲ្យមាន​សន្និសីទ​តំបន់​នេះឡើង ពិតជា​មាន​សារសំខាន់​សម្រាប់​សុខភាព​ប្រជាជន ពីព្រោះ​ឱសថ​ក្លែងក្លាយ​នេះ វា​ប៉ះពាល់​ដល់​ប្រជាជន​យ៉ាង​ច្រើន ជា​ពិសេស​ប្រជាជន​នៅតាម​ទីជនបទ ដែល​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នោះ​។ លោក​ក៏​បាន​ជម្រាប​ថា គណៈកម្មការ​រៀបចំ និង​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​ពិចារណា ទៅ​លើ​សេចក្តីប្រកាស​ពី​ក្រុងភ្នំពេញ និង​ការអនុវត្ត​ទៅមុខទៀត តើ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​បង្ការ ការពារ​ប្រយុទ្ធប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​។ លោក​ក៏​បាន​បង្ហាញថា បន្ទាប់​ពី​សន្និសីទ​នេះ​ទៅ នឹង​ត្រូវ​រៀបចំ​ឱ្យ​មាន​សន្និសីទ​តំបន់ ហើយ​មិន​ត្រឹមតែ​តំបន់​មេគង្គ​ទេ គឺ​អាច​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ នៅ​ក្នុង​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​នេះ​។ លោក ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​កម្ពុជា​ដែល​ទទួល​រៀបចំ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ​២០២០ ខាងមុខ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​ប្រចាំ​តំបន់ ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា ឱសថ​ក្លែងក្លាយ គឺ​ជា​ឃាតករ​លាក់​មុខ​មួយ ដែល​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បានដឹង ហើយ​កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ផង​ដែរ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​នេះ​ទាំងអស់ ហើយ​សម្តេច​សង្ឃឹមថា តាមរយៈ​សេចក្តីថ្លែងការណ៍ ទីក្រុង​ភ្នំពេញ​ដែល​នឹង​ចេញ​បន្ទាប់​ពី​សន្និសីទ​នៅ​ថ្ងៃទី​៥​ខែ​វិច្ឆិកា​នេះ នឹង​មាន​ការចាប់អារម្មណ៍​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​។​

​សម្តេច​តេជោ ក៏​បាន​ឯកភាព​ក្នុង​ការពង្រីក​វិសាលភាព នៃ​សន្និសីទ​តំបន់​នេះ ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ទៀត​បាន​យល់ដឹង និង​សុំ​ឲ្យ​ប្រទេស​ធំៗ​ខ្លះ អាច​ជួយ​គាំទ្រ​ឲ្យ​ដំណើរការ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​ត​ទៅ​មុខ​ទៀត​ផង​ដែរ​៕​ ដោយ ​៖​ កូឡាប​

spot_img
×