Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានី​ភ្នំពេញ​ស្វាគមន៍ ចំពោះ​ការជួយឧបត្ថម្ភ​ពី​ទីក្រុង​ប៉ារីស ជាពិសេស​លើ ការកែលំអរ​ប្រព័ន្ធ​ចរាច​រណ៍ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​

spot_img

​ភ្នំពេញ ​៖​ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉ារីស គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បាន អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​(PC Lutece)​នៃ​ទីក្រុង​ប៉ារីស ដើម្បី​សិក្សា​ស្វែងយល់ និង​ដក​ពិសោធន៍ លើ​ការគ្រប់គ្រង​ចរាចរ​ក្នុង​ទីក្រុង​សម្រាប់​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ថ្លែងថា​៖ បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សហការ​ជាមួយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ក្នុង​ការដំឡើង​មជ្ឈមណ្ឌល គ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្នុង អាគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​​​តែម្តង​។ លោក ឃួ​ង ស្រេង បាន​លើកឡើង​ដែរ​ថា ៖​​ រាជធានី​ភ្នំពេញ​ស្វាគមន៍ ចំពោះ​ការជួយ ឧបត្ថម្ភ​ពី​ទីក្រុង​ប៉ារីស ជា​ពិសេស​លើការកែលំអរ​ប្រព័ន្ធ​ចរាច​រណ៍ ឲ្យ​កាន់តែ​ប្រសើរ​ឡើង យើង​ស្វាគមន៍​គ្រប់​ដៃគូ​អភិវឌ្ឍ​ន៍​។​

លោក​អភិបាល​រាជធានី​បាន​បន្តថា​៖ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​ពង្រឹង បន្ថែម​នូវ​កិច្ចសហការ​គាំទ្រ សម្របសម្រួល និង​គាំពារ​ផលប្រយោជន៍ ស្របច្បាប់​ដល់​ក្រុមហ៊ុន​បារាំង​ទាំង​អស់ ដែល​បាន​មក​វិនិយោគ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ការវិនិយោគ ប្រព្រឹត្តទៅ​បាន​ងាយស្រួល និង​ឆាប់រហ័ស​។ យើង​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន កម្ពុជា​នឹង​បន្ត​សម្រេច បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដោយ រក្សាបាន​នូវ ស្ថិរភាព និង​សន្តិភាព​ដែល ជា​មូលដ្ឋានគ្រឹះ​នៃ ការអភិវឌ្ឍ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម៕ ​ ដោយ​ ៖​ កូឡាប​

   

spot_img
×