Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ចាញ់​ការប្រកួត អ្នក​ប្រដាល់​ម្នាក់​នេះ​ វ៉ៃគ្រូបង្ហាត់​ខ្លួនឯង​តែម្តង (​វីដេអូ​)

spot_img

​អ្នក​ប្រដាល់​អាជីព​ម្នាក់​ឈ្មោះ Levan Shonia បាន​ព្យាយាម​ដាល់​គ្រូបង្វឹក​របស់ខ្លួន បន្ទាប់​ពី​ចាញ់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ នៅ​រដ្ឋធានី​សូ​ហ្វី​យ៉ា (Sofia) ប្រទេស​ប៊ុល​ការី​។​

​អ្នក​ប្រដាល់​វ័យ ៣៤​ឆ្នាំ​ខាង​លើ ដែល​មកពី​ប្រទេស ហ្ស​ក​ហ្សី (Georgia) បាន​ចាញ់​ការប្រកួត ដោយ​ការសម្រេច​ជា​ឯកច្ឆ័នទៅ​កីឡាករ Spas Genov ដែល​នៅ​តែ​រក្សា​កំណត់ត្រា​មិនដែល​​ចាញ់​របស់​ខ្លួន​បាន​ទៀត​។​

​បើ​តាម​វីដេអូ បន្ទាប់​ពី​ការប្រកាស​លទ្ធផល​រួច ហើយ​ដឹងថា​ខ្លួន​ចាញ់ អ្នក​ប្រដាល់​រូបនោះ បាន​ព្យាយាម​ចង់​វ៉ៃជាមួយនឹង​គូប្រកួត​ខ្លួន​ទៀត ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្តាល​ព្យាយាម​រុញ​គេ​ចេញ ហើយ​នៅពេល​ដែល​គ្រូបង្វឹក​ចូលមកក្នុង​សង្វៀន​ដើម្បី​សម្រួល អ្នក​ប្រដាល់​នោះ​ក៏​ព្យាយាម​ម៉ាត់​ (ដាល់) គ្រូបង្វឹក​ខ្លួន​ផងដែរ​។​

​ចង់ដឹង​ការ​វៃ​គ្រូ ខ្លួនឯង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា ​៖​

សុភ័ក្ត្រ

spot_img
×