Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ គាំ ចាប់ផ្តើម​ចេះ​និយាយ​ពី​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​មាន​សេដ្ឋកិច្ច​កើនឡើង​

spot_img

​ភ្នំពេញ ៖ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី បានបញ្ជាក់ ប្រសិនបើ​មាន​ការអនុគ្រោះ​ពន្ធ EBA ​ពី​ប្រទេស​កម្ពុជា​មែន​នោះ ក៏​មិនមែន​អ្វី​ខុស​នោះដែរ ដោយសារ​តែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សម្រាប់​តែ​ប្រទេស​មិនទាន់​សេដ្ឋកិច្ច រីកចម្រើន តែប៉ុណ្ណោះ ហើយ​កម្ពុជា​បច្ចុប្បន្ន​កម្ពុជា កំពុងតែ​មាន​សេដ្ឋកិច្ច​កើនឡើង​។​

​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ថ្លែងថា អំពី​បញ្ហា​ដក​ការអនុគ្រោះ​ពន្ធ​អី ​ពី​សហភាព​អឺរ៉ុប​នេះ ក៏​យើង​ប្រាកដ​ហើយ​ថា វា​មាន​មតិ​ជាតិ និង​អន្ដរជាតិ ដូច្នេះ​ខ្ញុំ​មើល​ទៅ​មិន​ដូច អ្នក​ចង់​បំពុល ​ឬថា​ក៏​ចង់​បំភ័យ​ដល់​ជាតិ ដល់​កម្មករ គួរឲ្យ​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ ព្រោះថា​ប្រទេស​យើង នៅ​តែ​គេ​វាយតម្លៃថា​នឹង​មាន​កំណើត​សេដ្ឋកិច្ច​ជាធម្មតា​តទៅទៀត ដូច្នេះ​បើ​សិន​ជា​សេដ្ឋកិច្ច​មាន​កំណើន ហើយ​ជា​ការអនុគ្រោះ​ពន្ធ​នេះ ​សម្រាប់​តែ​ប្រទេស​ដែល​ទន់ខ្សោយ​នោះ​ទេ បើសិនជា​យើង​ចេះ​តែ​រីកចម្រើន​គេ លែង​អនុគ្រោះ​ពន្ធ​វា​ជា​រឿង​ធម្មតា​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែងថា សេដ្ឋកិច្ចជាតិ​កំពុង​មាន​សន្ទុះ ហើយ​ក្រុម​ធុរជន​បរទេស​រាប់​រយ​ក្រុមហ៊ុន​នឹង​បន្ត​រកស៊ី​នៅ​កម្ពុជា ។ ប្រទេស​ក្នុង​សហគម​ន៍​បាន​បង្ហាញ​ជំហរ​ខុសគ្នា​ចំពោះ​កម្ពុជា ដូច្នេះ​កុំឲ្យ​បារម្ភ​ពេក ពី​ករណី​ដក​ប្រព័ន្ធ​អនុគ្រោះ​ទំនិញ​កម្ពុជា​(EBA) ព្រោះ​មិន​មាន​អ្វី​ជា​ការបារម្ភ ដូច​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​ក្រុមប្រឆាំង​លើកឡើង​ឡើយ​។​

​លោក សុខ ឥសាន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា មហាជន​ទូទៅ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ចំពោះ​ការលើកឡើង​របស់​លោក គង់ គាំ ដែលជា​អតីត​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​ផ្តាច់ខ្លួន​មក​រួមរស់​ជាមួយ​អតីត​គណបក្សប្រឆាំង កាលពីពេល​កន្លង​ទៅ អស់​រយៈពេល​រាប់​សិប​ឆ្នាំ ការមន្ទិលសង្ស័យ​នេះ នៅតែ​មាន​ក្នុង​អារម្មណ៍​របស់​មហាជន​ទូទៅ​ដដែល ប៉ុន្តែ​ទើប​តែ​ពេលនេះ ភាពមន្ទិលសង្ស័យ ហាក់​កាន់តែច្បាស់​ឡើងៗ បន្តិច​ម្តងៗ ដោយសារ​កូន​ប្រុស​ពៅ របស់លោក គង់ គាំ​គឺ​លោក គង់ ម៉ូ​នី​កា បាន​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦ ។​

​លោក​បាន​បន្តថា ការដែល​លោក​គង់ គាំ រិះគន់​ទណ្ឌិត​សម រង្ស៊ី ពី​បញ្ហា​បំភិតបំភ័យ​រឿង ដក​ប្រព័ន្ធ​អនុគ្រោះ​ទំនិញ​កម្ពុជា គឺ​ចង់​បង្ហាញ​ទណ្ឌិត​សម រង្ស៊ី ឲ្យឃើញថា អញ​មិន​ពេញចិត្ត​ឯង​ទេ និង​ធុញទ្រាន់​ណាស់​លោក​ប្រធាន ។​

​លោក សុខ ឥសាន បញ្ជាក់ថា “​ចំណុច​ទាង​អស់​ខាងលើនេះ គឺជា​ចំណុច​ដែល​មហាជន​ទូទៅ មាន​ការសង្ស័យ លោក គង់ គាំ​អាច​ជា​រនុកក្នុង ឬ​អាចជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូល​ទៅ​នៅ​ក្នុង​ជំរុំ របស់​អតីត​បក្សប្រឆាំង​យូរ​មក​ហើយ ។ បើ​យ៉ាង​ដូច្នេះ​មែន បានសេចក្តីថា ទណ្ឌិត​ម រង្ស៊ី នៅ​ខ្ចី​ណាស់ ស្គាល់​គណបក្ស​ជនកម្ពុជា មិន​ច្បាស់ ហើយ​ចង់​មក​ប្រឡង​ជាមួយ​ផង​?”​។​

​សូមបញ្ជាក់​ថា កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពី​ឆ្នាំ​២០១២ ហើយ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួចផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ចំពោះ​ទំនិញ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ គឺ​ជា​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​ជាដើម​។​

​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ​ការលើកឡើង​របស់​លោក សុខ ឥសាន ដែលថា លោក គង់ គាំ ជា CIA របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមត្រូវ​ទេ​។

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការ​ថ្លែង​លោក គង់ គាំ គឺ​ចេញ​ឆន្ទៈ​របស់​លោក​ពិត ​មិន​ពាក់ព័ន្ធ គណបក្ស​ប្រជាជន​កម្ពុជា​។​​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា លោក គង់ គាំ ជា​មនុស្ស​ចេះដឹង​ម្នាក់ ​ការលើកឡើង​របស់​លោក គឺ​ចេញពី​ឆន្ទៈ​ពិត​របស់​លោក​។ លោក គង់ គាំ ​បាន​ចាកចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ផ្លូវការ ដោយ​មាន​លិខិត​ត្រឹមត្រូវ​។

​លោក គង់ គាំ បាន​លើកឡើង​ថា អ្នក​ដែល​បារម្ភ​រឿង​អឺរ៉ុប​ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ ជា​ក្រុម​បំពុល​សង្គម ​និង​បំភិតបំភ័យ​ដល់​កម្មករ ព្រោះថា​សេដ្ឋកិច្ចកម្ពុជា កំពុង​មាន​សន្ទុះ​កើនឡើង ហើយ​ធុរកិច្ច​ជនបរទេស នឹង​បន្ដ​រកស៊ី​នៅ​កម្ពុជា ​ហើយ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប ក៏​បាន​បង្ហាញ​ជំហរ​ខុសៗ​គ្នា​ចំពោះ​កម្ពុជា​។ ក្រៅពី​ថ្លែង​អំពី EBA លោក​បាន​លើកឡើង​ថា ​ការបោះ​ឆ្នោត​គឺ​បាន​ធ្វើ​ឡើង​យ៉ាង​ពិតប្រាកដ មិន​ក្លែងក្លាយ​ដូច​ក្រុមប្រឆាំង​ចោទ​នោះឡើយ​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​មាន​និន្នាការ​គាំទ្រ​បក្សប្រឆាំង បាន​ខំ​មិន​ថា “​តា គង់ គាំ បច្ចុប្បន្ន ខុស​ពី​តា គង់ គាំ ពីមុន ឥឡូវ​តា គង់ គាំ ចេញមុខ​និយាយ​ជួយ ហ៊ុន សែន ដូច្នេះ ហ៊ុន​សែន ត្រូវតែ​ការពារ​តា គង់ គាំ វិញ​”​។​

​ចំណែក​លោក​ម៊ុ​ត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី​៣​ខែវិច្ឆិកា​ថា គួរ​រកឲ្យឃើញ​ប្រភព​ផ្សែង និង​អ្នក​បង្កាត់ភ្លើង​បង្ក​ជា​ផ្សែង ទើប​ពន្លត់​បាន​។​

​ប៉ុន្មាន​ថ្ងៃនេះ សង្កេត​ឃើញ​បក្ស​មួយចំនួន​សុំ​ណាត់ជួប​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប្រ​ចាំកម្ពុជា ដើម្បី​អ្វី​ដែល​ហៅថា ជា​ការស្វែងយល់​អំពី​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម នៅក្រោម​គ្រោងការណ៍ “​អ្វីៗ​ទាំងអស់​ ​លើកលែង​តែ​សព្វាវុធ​” ឬ “EBA”​។ គួរតែ​យល់​ឲ្យបាន​ច្បាស់​ពី ឬ​សគល់​នៃ​បញ្ហា​កើតចេញ​ពី​ណា ឬ​ផ្សែងហុយ​ចេញ​ពី​ប្រភព​ណា ទាក់ទិន​នឹង​ដំណើរការ​អនុវត្ត​នីតិ​វិធី ដើម្បី​ឈាន​ទៅរក​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ​។ លក្ខខណ្ឌ​ដែល​ជា​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប ក្នុង​ការផ្តល់ EBA ដល់​ប្រទេស​ដែល​អភិវឌ្ឍន៍​តិច​បំផុត ឬ LDC គឺ​ត្រូវ​គោរព​តាម​អនុសញ្ញា របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ចំនួន ១៥​អនុសញ្ញា​។ បើសិនជា​រដ្ឋ​ទទួលបាន EBA រួចហើយ ខកខាន​មិន​គោរព​តាម​គុណ​តម្លៃ​ទាំងនេះ នោះ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ដកហូត​យក​វិញ​។ តើ​អ្នកណា​ជា​អ្នក​ទទួលខុសត្រូវ​អនុវត្ត ប្រតិបត្តិ និង​គោរព​តាម​អនុសញ្ញា​ទាំង ១៥ ដែលជា​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប​? រដ្ឋាភិបាល​មាន​កាតព្វកិច្ច​អនុវត្ត ប្រតិបត្តិ និង​គោរព​តាម​អនុសញ្ញា​ទាំង ១៥ ដើម្បី​ជា​ថ្នូរ​និង​ការទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ម្ចាស់ EBA ក្នុង​ការថែរក្សា​ឲ្យបាន​នូវ EBA ឬ ការធ្វើឲ្យ EBA ត្រូវបាន​គេ​ដកហូត​យក​វិញ​។ ចំណុច​នេះ​មិនសូវ​ជា​ខុស​គ្នា​ប៉ុន្មាន ជាមួយ​លក្ខខណ្ឌ​នៃ​ការ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ម៉ីក្រូហិរញ្ញវត្ថុ​ឡើយ ព្រោះ​បើសិនជា​យើង​សន្យា គោរព​លក្ខខណ្ឌ​របស់​ម្ចាស់​កម្ចី ឬ​ម្ចាស់បំណុល ដូចជា ដាក់​តម្កល់​វត្ថុ​ធានា និង​បង់​អត្រា​កា​ប្រាក់​ទៀងទាត់​តាម​ការកំណត់ ទើប​គេ​យល់ព្រម​ឲ្យ​ខ្ចីប្រាក់ ហើយ​បើសិនជា​យើង​ខកខាន​បង់កា​ប្រាក់ ខាង​ធនាគារ​នឹង​ពិន័យ ឬ​រឹបអូស​យក​វត្ថុ​តម្កល់ ដើម្បី​លក់ឡៃ​ឡុង​ជម្រះបំណុល​។ បើសិនជា​ដូច្នេះ តើ​យើង​ត្រូវ​បន្ទោស​ធនាគា​រថា​គ្មាន​មេត្តា ឬ​មក​ពី​យើង​ជា​កូនបំណុល​មិនបាន​គោរព​តាម​លក្ខខណ្ឌ​របស់​ធនា​គារ​? រី​ឯ​រឿង EBA ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ជាមួយ​លក្ខខណ្ឌ​របស់​ធ​នាគារ​ទេ ប៉ុន្តែ​ខុស​គ្នា​បន្តិច​ត្រង់​ថា EBA ផ្តល់​ចំណេញ​ដល់​សេដ្ឋកិច្ចជាតិ ៧​រយ​លាន​ដុល្លារ​/​ឆ្នាំ ការងារ​សម្រាប់​យុវជន​-​យុវតី​ខ្មែរ​ជាង ៧​សែន​នាក់ និង​អ្នកទទួល​ផលប្រយោជន៍​ពី​កម្មករ​-​កម្ម​ការ​នី​ប្រមាណ​ជា ៣​លាន​នាក់​។ យើង​សង្ឃឹងថា គេ​គួរ​រកឲ្យឃើញ​ប្រភព​ផ្សែង និង​អ្នក​បង្កាត់ភ្លើង​បង្ក​ជា​ផ្សែង ទើប​ពន្លត់​បាន ហើយ​ពន្លត់​ឲ្យទាន់ពេល​!

តើ​រដ្ឋាភិបាល​នឹង​រក​ថវិកា​មកពី​ប្រភព​ណា​បង្រប់​ថវិកាជាតិ​ជាង​ពាក់កណ្តាល និង​ប្រាក់​ចំណូល​ប្រចាំខែ​របស់​កម្មករ​? ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប ផ្តល់​ប្រាក់​ចំណេញ​ដល់​កម្ពុជា $៧០០​លាន​។ EBA ផ្តល់​ការងារ​ដល់​កម្មករ​-​កម្មការិនី ៧០០.០០០​នាក់​។ មនុស្ស​ប្រមាណ​ជា ០៣​លាន​នាក់ ទទួល​ផលប្រយោជន៍​ពី​កម្មករ​-​កម្មការិនី​។ កម្ពុជា​ទទួល​ជំនួយ​អភិវឌ្ឍន៍​ពី​សហគមន៍​អន្តរជាតិ យ៉ាងតិច $៤៥០​លាន​/​ឆ្នាំ​។​

សរុបៈ $៧០០​លាន + $៤៥០​លាន = $១​ពាន់ និង $១៥០​លាន​។ រដ្ឋាភិបាល​គ្រោង​ស្នើ​សុំ​សភា​អនុម័ត ថវិកា​ប្រចាំឆ្នាំ​២០១៩ ចំនួន $២.០០០​លាន​។ ដូច្នេះ​ទាំង​ប្រាក់​ចំណេញ​ពី EBA និង​ជំនួយ​អភិវឌ្ឍន៍ លើសពី​ពាក់កណ្តាល​ថវិកាជាតិ​ប្រចាំឆ្នាំ​។ តើ​ប្រាក់​ចំណូល​កម្មករ​-​កម្មការិនី​ខ្មែរ​ជាង ៧​សែន​នាក់ ដែល​គិត​តាម​ប្រាក់​ឈ្នួល​ថេរ​ប្រចាំខែ $182 ស្មើនឹង $127.400.000/​ខែ ដោយ​មិន​ទាន់​រាប់បញ្ចូល​ប្រាក់ ធ្វើការ​លើស​ម៉ោង និង​ប្រាក់ឧត្ថម្ភ​ផ្សេងៗ​នៅឡើយ​ទេ​។

​នេះ​គ្រាន់តែ​ជួយ​គិត​លេងៗ ប៉ុន្តែ​រឿង​ពិត​យ៉ាងណា​មិន​ហ៊ាន​ហារ​ស្តីទេ ខ្លាច​គេ​ចោទ​៕​ ​ដោយ​៖​រចនា​

spot_img
×