Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ដ៏​ថ្លៃថ្លា​! សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​ឧបត្ថម្ភ​ផ្ទះថ្ម​១​ខ្នង​បន្ថែម​​ទៀត ដល់​ម្តាយ​ក្មេងស្រី​បងប្អូន​២​នាក់​ដែល​ត្រូវ​ឃាតករ​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

spot_img

​កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​១.៦៣៦​គ្រួសារ អញ្ជើញ​មកពី​ភូមិ​ចំនួន​៧១ ឃុំ​ចំនួន​១១ ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ឆ្នាំង ។

​ក្នុងការ​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ផងដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ជួប និង​បន្ត​ឧ​ត្ថ​ម្ភ​ផ្ទះថ្ម​មួយ​ខ្នង​ទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ បន្ថែមទៀត ដល់​ម្តាយ​ដ៏​កំសត់​របស់​ក្មេងស្រី​២​នាក់​ដែល​ត្រូវបាន​ឃាតករ​រំលោភ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ ហើយ​ត្រូវបាន​ពូ​របស់​ពួកគេ​រកឃើញ​នៅក្នុង​កេស នៅលើ​ខ្ទម​របស់​ពួកគេ កាលពី​វេលា​ម៉ោង​១១​និង ៣០​នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

​ជាមួយ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ៊ុ​ល ធីតា អាយុ ៣៤ ឆ្នាំ បាន​ស្រក់​ទឹកភ្នែក អួលដើមក​រក​អ្វី​ថ្លាថ្លែង​ពុំបាន​នោះទេ ដោយមាន​តែ​ឱន​លើក​ម្រាមដៃ​ដប់ សំពះ​ថ្លែងអំណរគុណ​ដល់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៉ុណ្ណោះ ។ ជាមួយគ្នា​នោះ​ផងដែរ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​លើក​ទឹក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ឲ្យ​រឹងមាំ​ឡើង ខំ​កសាង​ជីវិត​ថ្មី​ជាមួយ​គ្រួសារ ដើម្បី​បង្កើត​កូនចៅ​បន្ដទៀត ព្រោះ​សម្ដេច​យល់ច្បាស់​ណាស់ ចំពោះ​ទុក្ខ​ខ្លោចផ្សា​នៅពេល​បាត់បង់​កូន​ជាទី​ពឹង​បែបនេះ ។​

​គួររម្លឹកថា ក្រោយ​ហេតុការណ៍​បាន​កើតឡើង​ភ្លាមៗ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត នៅក្នុង​ពិធី​បុណ្យសព​របស់​ក្មេងស្រី​បងប្អូន​បង្កើត​ទាំងពីរ នូវ​ទឹកប្រាក់​ចំនួន ២០ លាន​រៀល និង​ព្រមទាំង​បាន​នាំយក​គ្រឿង​បរិភោគ​ចំនួន​ផងដែរ ៕ ដោយ​៖ ឧ​ត្ត​ម

spot_img
×