Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​គ្រាន់តែ​បរិភោគ​២​ចំណិត​ក្នុង​១​ថ្ងៃ អ្នក​នឹងមិន​បារម្ភ​ពី​ជំងឺ​រលាក​សន្លាក់ និង​ឈឺក្រពះ​ទៀត​

spot_img

ជំងឺ​រលាក​សន្លាក់ តែង​ជា​កង្វល់​និង​ជា​សុបិន​អាក្រក់​ចំពោះ​អ្នកជំងឺ​, វា​បង្ក​អារម្មណ៍​ឈឺចាប់​និង​ពិបាក​ទ្រាំ ។​

​បច្ចុប្បន្ន មាន​វិធី​ព្យាបាល​រលាក​សន្លាក់​ផ្សេងៗ​គ្នា​ជាច្រើន រួមទាំង​បុរាណ និង​វេជ្ជសាស្ត្រ​ទំនើប ហេតុនេះ​អ្នក​កើត​ជំងឺ​សន្លាក់​មិនសូវ​បារម្ភ​ច្រើន​ដូចជា​ពេលមុន ។​

​មាន​ឱសថ​បុរាណ​មួយ​ដែល​ផ្តល់​ប្រសិទ្ធភាព​យ៉ាង​ល្អ​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ និង​ថែមទាំង​អាច​បំបាត់​ទាំង​ជំងឺ​ក្រពះ ដោយ​ប្រើ​វត្ថុធាតុដើម​តែ​២​មុខ ងាយស្រួល​រក​និង​មានតម្លៃ​ថោក​នោះ គឺ​ខ្ញី​និង​ទឹកខ្មេះ ។​

​ខ្ញី​ត្រាំ​ទឹកខ្មេះ ជា​ឱសថ​ដ៏​ល្អ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​, ជួយ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ​ដូចជា​៖ ជំងឺ​ក្រពះ​, ទប់ស្កាត់​ជ្រុះ​សក់​, បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រាងកាយ និង​ជំនួយ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ។​

. វត្ថុធាតុដើម​ត្រូវការ​ប្រើ​៖ – ខ្ញី​៤​ដើម និង​ទឹកខ្មេះ អង្ករ ២០០ មិ​លី្ល​លីត្រ​

. របៀប​ធ្វើ​៖ ដំបូង​លាង​ខ្ញី​ឲ្យ​ស្អាត រួច​កាត់​ជា​បន្ទះ​ស្តើងៗ (​ត្រូវ​ជ្រើស​យក​ខ្ញី​នៅ​ស្រស់​ទើប​មាន​ប្រសិទ្ធ​ភាពល្អ​) បន្ទាប់មក​តម្រៀប​ខ្ញី​ទាំងនោះ​ទៅក្នុង​កែវ​ថ្មី រួច​ចាក់​ទឹកខ្មេះ​ចូល​, បិទ​គម្រប​ឲ្យ​ជិត ទើប​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក ។ ត្រាំ​ខ្ញី​រយៈពេល​ប្រមាណ ៧ ថ្ងៃ អាច​យកចេញ​ប្រើ​បាន ។ រៀងរាល់​ព្រឹក អ្នក​គួរ​បរិភោគ​ខ្ញី ២ ទៅ ៤ ចំណិត វា​នឹង​ជួយ​ព្យាបាល​រលាក​សន្លាក់ និង​ស្ថិរភាព​សម្ពាធ​ឈាម ។​

​ក្រៅពីនេះ ទទួលទាន​ទឹកខ្មេះ​១​ស្លាបព្រា នៅមាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់​, ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង​សម្អាត​រាងកាយ ។ នេះ​ជា​ឱសថ​ជំនួយ​ថ្លើម និង​ទប់ស្កាត់​ជ្រុះ​សក់ ។​

​ចុងក្រោយ រាល់​យប់​មុនពេល​ចូល​គេង អ្នក​អាច​យក​ទឹកខ្មេះ ២ ទៅ ៣ ស្លាបព្រា​កាហ្វេ និង​ខ្ញី​ប៉ុន្មាន​ចំណិត ដាក់ចូល​ក្នុង​ទឹក​ឧណ្ហៗ ដើម្បី​ត្រាំ​ជើង​ប្រមាណ ៣០ នាទី នឹង​ផ្តល់​គុណប្រយោជន៍​ដ៏​ល្អជា​ច្រើន ៕ លី​សា​

spot_img
×