Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ភ្ញៀវ​ហៅ​ទឹក ២​កែវ អ្នកបម្រើសំណាង​ម្នាក់​នេះ​ទទួលបាន​លុយ​ធីប ១០.០០០​ដុល្លារ តែ​នាង​បាន​ធ្វើ​រឿង​គួរឲ្យ​សរសើ​រមួយ​

spot_img

​អ្នក​បម្រើ​ក្នុង​ភោជនី​ដ្ឋា​ន​មួយ​ក្នុង​រដ្ឋ North Carolina (​សហរដ្ឋ​អា​មេ​រិច​) មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាងខ្លាំង បន្ទាប់ពី​ទទួល​បាន​​​លុយ​ធីប​ចំនួន ១០.០០០​ដុល្លា​រពី​អតិថិជន​ម្នាក់ ដែល​ហៅ​ទឹកតែ ២​កែវ​ប៉ុណ្ណោះ​។​

​អ្នកបម្រើ​ដ៏​មាន​សំណាង​នោះ​មានឈ្មោះ​ថា Alaina Custer​។ នាង​ធ្វើការ​នៅ​ភោជនី​ដ្ឋា​ន Sup Dogs ក្នុង​ទីក្រុង Greenville និង​ជា​សិស្ស​មហាវិទ្យាល័យ​ផងដែរ​។ នាង​មាន​អារម្មណ៍​រំភើប​​យ៉ាង​ខ្លាំង​នៅពេល​ឃើញ​លុយ​មួយ​ដុំ​សុទ្ធតែ​ក្រដាស ១០០​ដុល្លារ ​នៅ​ពេល​នាង​ធ្វើ​ការសម្អាត​តុ​។​

​ចំណែក​អតិថិជន​ដ៏​មាន​ចិត្តសប្បុរស​នោះ​គឺ​ជា​តារា Youtube ដ៏​ល្បីឈ្មោះ​ដែលមាន Channel ឈ្មោះថា MrBeast​។ បច្ចុប្បន្ននេះ MrBeast មាន​អ្នក​ចុច Subscribe ​ជិត ១០​លាន​នាក់ ហើយ​វីដេអូ​របស់ MrBeast ផ្តោ​សំខាន់​លើ​សកម្មភាពស​ប្បុ​រសធម៌​។​

​ងាក​មក​អ្នក​រត់​តុ​សំណាង​នោះ​វិញ​។ នាង​និយាយ​ប្រាប់​ការ​សែត The News & Observer ថា “​ខ្ញុំ​មិន​គិតថា​វា​ជា​ការពិត​នោះ​ទេ​។ ខ្ញុំ​បាន​លើក​លុយ​ឡើង ឃើញ​សុទ្ធតែ​ក្រដាស់ ១០០​ដុល្លា​។ ខ្ញុំ​មាន​អារម្មណ៍​ញ័រ ហើយ​នៅតែ​សួរ​ដដែលៗ​ថា តើ​វា​ជា​ការពិត​ទេ​។ ខ្ញុំ​គិតថា មាន​នរណា​ម្នាក់​កំពុង​លេងសើច​ជាមួយ​នឹង​ខ្ញុំ​”​។​

​កាសែត​ក៏​បាន​រាយការណ៍​ទៀត​ដែរ​ថា លុយ​ចំនួន​ដ៏​ច្រើន​នោះ​ត្រូវបាន​អតិថិជន​ម្នាក់​នោះ​ទុក​ជាមួយនឹង​សំបុត្រ​មួយ ហើយ​ក្នុង​សំបុត្រ​នោះ​និយាយថា “​អរគុណ​សម្រាប់​ទឹក​ដ៏​ឆ្ងាញ់​”​។​

​ក្រោយមក តារា Youtube នោះ​ក៏​បាន​ត្រឡប់​មក​កាន់​ភោជនី​ដ្ឋា​ន​នោះ​វិញ​សើម្បី​ជួប​ជាមួយ​​នឹង​អ្នក​ដែល​គាត់​ផ្តល់​សំណាង​ឲ្យ​។​

​បន្ទាប់ពី​មាន​សំណាង​ទទួលបាន​លុយ ១០.០០០​ដុល្លា អ្នកបំរើ​នោះ​បាន​ធ្វើ​រឿង​ដែល​គួរឲ្យ​សរសើរ​​មួយ​ផង​ដែរ ដោយ​នាង​មិន​យក​លុយ​ធីប​នោះ​ទាំងអស់​ទេ។ នាង​បាន​យក​វា​តែ​ចំនួន ៨០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​សល់​ប៉ុន្មាន ទុក​ឲ្យ​បុគ្គលិក​ធ្វើការ​ជាមួយ​នាង​ចែកគ្នា ហើយ​ក្នុង​បុគ្គលិក ម្នាក់ៗ​ទទួលបាន ២០០-៣០០ដុល្លារ​ដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ news.com.au & huffingtonpost​

spot_img
×