Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រឆាំង​ការជួញដូរ និង​ហូប​សាច់ សុន​ខ (​ឆ្កែ​) នៅ​កម្ពុជា​

spot_img

លោក ហេង រតនា បានឱ្យដឹងថា លោក​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ជំនាញ នៃ​អង្គការ​ប្រឆាំង​ការជួញដូរ​សុនខ​នៅ​កម្ពុជា​។ អង្គការ​នេះ​បាន​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ ការប្រមូល​សុនខ​អនាថា និង​ជួយ​ព្យាបាល​សុនខ​តាម​ទី​វត្ត​អារាម​ជាដើម ព្រមទាំង​ជួយ​គិតគូរ ឱ្យ​អ្នក​រកស៊ី​លក់​សាច់​សុនខ ប្តូរ​មុខរបរ​ថ្មី​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក់ តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​ថ្លែងថា ប្រឆាំង​ការជួញដូរ និង​ហូប​សាច់​សុនខ (​ឆ្កែ​) នៅ​កម្ពុជា​។​

ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ជំនាញ នៃ​អង្គការ​ប្រឆាំង​ការជួញដូរ​សុនខ​នៅ​កម្ពុជា​។ អង្គការ​នេះ បាន​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ ការប្រមូល​សុនខ​អនាថា និង​ជួយ​ព្យាបាល​សុនខ​តាម​ទី​វត្ត​អារាម​ជាដើម ព្រមទាំង​ជួយ​គិតគូរ​ឱយ​អ្នក​រកស៊ី​លក់​សាច់​សុន​ខ ប្តូរ​មុខរបរ​ថ្មី​។ ល​។​

​ជារួម​ស្ថានភាព​ការជួញដូរ និង​ហូប​សាច់​សុនខ​កម្ពុជា អាច​បង្ក​ឱយមាន​បញ្ហា​៤​សំខាន់ៗ​៖ ១. បាត់បង់​វប្បធម៌​ទំនៀមទម្លាប់​និង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជន​ខែ្មរ ដែល​ផ្តាំតកូន​ចៅ​ដោយ ហាម​មិនឱ្យ​បរិភោគ​សាច់​សុនខ​ឡើយ រហូត​ដល់​យល់ថា​ជា​ទង្វើ នាំ​ឱ្យ​ចង្រៃ​ដល់​ខ្លួនឯង​និង​គ្រួសារ​។ បើ​គ្មាន​វិធានការ​ទេ ប្រពៃណី​និង​វប្បធម៌​ដ៏​ប្រពៃ​ថ្លៃថ្នូរ​នេះ នឹង​រលាយ​សាបសូន្យ​មិនខានឡើយ ។ ២. ការបង្ក​អំពើចោរកម្ម និង​បង្ក​បទល្មើស​ផ្សេងៗ ក្នុង​សង្គម​រួម​ទាំង​ទង្វើ​កាច​សាហាវ បង្ក​ហឹង្សា​ក្នុង​គ្រួសារ​ផង​ដែរ​។ ៣. មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ មាន​ប្រភេទ​ជំងឺឆ្លង​ផងដែរ (​នេះ​បើ​យោង​តាម​ការវាយតម្លៃ មន្ត្រី​ជំនាញ​សុខភាព​មកពី​ប្រទេស​អូស្ត្រាលី ហើយ​អង្គភាព​ស៊ីម៉ាក់ និង​សហការ​រយៈ​២ ឆ្នាំ (​ឆ្នាំ​២០១៩-២០២០) ជាមួយ​សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន ដើម្បី​តាមដាន​ជំងឺ​សុនខ នៃ​អង្គភាព​ស៊ីម៉ាក់​) ។ ៤. ភាព​អសីលធម៌​ចំពោះ​គុណបំណាច់​សុនខ​បម្រើ​មនុស្សជាតិ ជាពិសេស​សុនខ​ហិត​មីន សុនខ​សន្តិសុខ (​សម្រាប់​សន្តិសុខ​គ្រួសារ និង​សាធារណៈ​) សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​ប្រឆាំង​គ្រឿងញៀន សុនខ​ការពារ​ព្រំដែន​ជា​ដើម​។​

​លោក​បាន​បន្ថែមថា “​ដូចនេះ ជា​ពេលវេលា​យ៉ាង​សមស្រប សម្រាប់​ប្រជាជន​កម្ពុជា និង​អ្នក​អនុវត្តន៍​ច្បាប់​អាច​ចូលរួម​លុបបំបាត់ ភាព​អសកម្ម​ក្នុង​សង្គម​ខែ្មរ និង​រួម​គ្នា​លើកកម្ពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខែ្មរ​យើង​”​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​លើកឡើង​ថា បើសិនជា​អាច​ឈប់​ញ៉ាំ​សាច់​ឆ្កែ​ប្រហែល​ជា​ល្អ​។ អាណិត​គ្នា​ផង គេ​ក៏​មាន​ជីវិត គេ​ក៏​ចង់​រស់ ចង់​ញ៉ាំ​របស់​ឆ្ងាញ់​ដូចជា​យើង​ដែរ​តើ​។ ស្វត​ឆ្កែ​ជា​ស្វត​ចិញ្ចឹម​នៅ​ក្នុងផ្ទះ ។ ជា​សត្វ​មួយ​ស្មោះត្រង់​នឹង​ម្ចាស់ ជា​មិត្ត​ល្អ​ជាំ​មួយ​ម្ចាស់ ។ មិន​ខ្វះ​ទេ​សាច់​ដែល​ឆ្ងាញ់​ជាង​សាច់​ឆ្កែ សាច់​គេ​លក់​ពេញ​ផ្សារ​ម៉េច​មិន​ញ៉ាំ មក​ញ៉ាំ​អី​សាច់​ឆ្កែ​។ ត្រូវ​និយាយ​ថា​ទេ ចំពោះ​ការបរិភោគ​សាច់​ឆ្កែ សង្ឃឹមថា​នឹង​ចេះ​ស្រឡាញ់ អាណិត​ពួកគេ យក​គេ​មក​ចិញ្ជឹម​ហើយ​​សម្លាប់​គេ ដើម្បី​បំពេញ​ក្រពះ​ខ្លួនឯង​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បន្ថែមទៀតថា តើ​សមល្មម​ដល់​វេលា ក្នុង​ការបង្កើត​ច្បាប់​ហាមឃាត់​កូន​ខែ្មរ មិន​ឱ្យ​បរិភោគ សាច់​សុនខ​(​ឆ្កែ​)​ឬ​នៅ​? តាម​ប្រពៃណី សីលធម៌​និង​ជំនឿ​សាសនា​របស់​ពូជពង្ស​ខែ្មរ មាន​តំណម (​ហាម​ដាច់ខាត​) មិន​ឱ្យ​កូនចៅ​បរិភោគ​សាច់​ឆ្កែ​ទេ​! រហូត​គិតថា​អ្នក​បរិភោគ​សាច់​សុន​ខ នាំមក​នូវ​ចង្រៃឧបទ្រព បាត់បង់​កិតិ្ត​យស​ថ្លៃថ្នូរ ដល់​ខ្លួន គ្រួសារ​និង​ភូមិឋាន​ផងដែរ​។

បច្ចុប្បន្ននេះ មាន​កូនចៅ​ខែ្មរ​កាន់តែ​ច្រើនឡើងៗ នាំគ្នា​បរិភោគ​សាច់​ឆ្កែ ដែល​ប្រការ​នេះ ក៏​ជា​ផ្នែក​មួយ​ធ្វើឱ្យ​សីលធម៌​សង្គម​និង​ប្រពៃណី​ខ្មែរ​ធ្លាក់ចុះ​ដែរ​! អង្គភាព​ស៊ីម៉ាក់ បាន​ប្រើប្រាស់​សុនខ​សម្រាប់​ជួយសង្គ្រោះ ជីវិត​មនុស្ស​លោក ដូចនេះ​យើង​ពិតជា​ពិបាក បើកភ្នែក​មើល​ទង្វើ គ្មាន​សីលធម៌​នេះ​ណាស់​!

​សាច់​សុខន ឬ​ឆ្កែ គឺជា​អាហារ​មួយ​ប្រភេទ ដែល​មាន​ភាព​ពេញនិយម​ខ្លាំង​បំផុត ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​មួយចំនួន ព្រោះ​វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ទោះជា​យ៉ាងណា​សាច់​ឆ្កែ ពុំមែន​ជា​អាហា​ល្អ​ដូច​មនុស្ស​មួយចំនួន បានគិត​ឡើយ​។ បើ​យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព បានបង្ហាញ​ថា ប្រសិនបើ​អ្នក​ទទួល​ទាន​ប៉ះ​ចំ​ឆ្កែ​ឈឺ ឬ​ផ្ទុក​ជំងឺ​ឆ្កែឆ្កួត អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​។

លើសពីនេះទៅទៀត អ្នក​ដែល​ទទួលទាន​សាច់​ឆ្កែ ក៏​ប្រឈម​ហានិភ័យ នៃ​ការឆ្លង​បាក់តេរី​ពោះវៀន រលាក​ស្រោមខួរ ក្រិន​ថ្លើម​ខ្សោយ​​​តម្រងនោម​។ ជាពិសេស មនុស្ស ៤​ប្រភេទ​ខាងក្រោម​នេះ គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សាច់​ឆ្កែ​៖ ១)​ស្ត្រី​មាន​ផ្ទៃពោះ​៖ ​បើ​​យោង​​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​បានបង្ហាញ សាច់​ឆ្កែ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន ប៉ុន្តែ​មិន​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។

ប្រសិនបើ​ទទួលទាន​សាច់​ប្រភេទ​នេះ​ច្រើន​ពេក អាច​បង្កើន​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច និង​បង្កើន​ហានិភ័យ​ជំងឺ​ក្រឡា​ភ្លើង​។ ២)​មនុស្ស​មាន​ជំងឺ​រលាក​ថ្លើម ៖ អ្នកជំងឺ​រលាក​ថ្លើម មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ទទួល​ទាន​សាច់​ឆ្កែ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​កាន់តែ​ដុនដាប​ទៅៗ ប៉ះពាល់​ដល់​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។ ៣)​មនុស្ស​មាន​ជំងឺ​ប្រគ្រីវ សម្ពាធ​ឈាម​ខ្ពស់ និង​ទឹកនោមផ្អែម​៖
​សាច់​ឆ្កែ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ មិន​ល្អ​សម្រាប់​សុខភាព របស់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម លើសឈាម បេះដូង និង​ខ្លាញ់​ក្នុង​ថ្លើម ឡើយ​។ បើ​យោង​តាម​វេជ្ជបណ្ឌិត​ជាច្រើន បានបង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺ​ទាំងអស់នេះ ប្រសិនបើ​ទទួលទាន​សាច់​ឆ្កែ នឹង​ធ្វើឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​​ឈឺចាប់​ជា​ង​មុន​។ និង​៤) មនុស្ស​មាន​ជំងឺមហារីក​៖ មិន​ត្រឹមតែ​សាច់​ឆ្កែ​នោះទេ អ្នក​ជំងឺមហារីក ក៏​គួរតែ​ចៀសវាង​អាហារ​ក្តៅ ខ្លាញ់ ឬ​សាច់​អាំង ដែរ​។

ប្រសិនបើ​អ្នកជំងឺ ញ៉ាំ​អាហារ​ប្រភេទ​នេះ ច្រើនពេក វា​នឹង​ផលិត​ស្លេស្ម​កាន់តែច្រើន សម្ពាធ​ឈាម​កើនឡើង បណ្តោល​ឲ្យ​ជំងឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×