Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិនគួរ​ឲ្យ​ជឿ​! គ្រាន់តែ​លក់​ស្រោមជើង និង​ស្បែកជើង​មួយទឹក​សោះ អាច​រកចំណូលបានរ​ហូត​ដល់​រាប់សែន​ដុល្លារ​ក្នុង​១ឆ្នាំ ដោយសារ…

spot_img

​តារា​ម៉ូ​ដែល​ជើង​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹងថា នាង​អាច​រកប្រាក់​ចំណូល​បាន​រហូតដល់​ទៅជិត ១៣០.០០០ ដុល្លារ ក្នុង​១​ឆ្នាំ ដោយ​គ្រាន់តែ​លក់​ស្រោមជើង និង​ស្បែកជើង​ប្រើប្រាស់​រួច ទៅ​ឲ្យ​អ្នកគាំទ្រ​របស់​នាង ។​

​បន្ទាប់ពី​មាន​គេ​សរសើរ​ថា «​ជើង​របស់​នាង​ស្អាត​» Roxy Sykes អាយុ ៣៣ ឆ្នាំ បានដឹងថា នាង​ក៏បាន​សម្រេចចិត្ត​បង្កើត​ផេ​ក Instagram ដើម្បី​ចង់ដឹងថា តើ​ជើង​របស់​នាង​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពិតៗ​ប៉ុណ្ណា​ទៅ ។ ហើយ​បន្ទាប់ពី​មាន​អ្នកតាមដាន​ជាង ១ ម៉ឺន ក្នុង​១​ខែ នាង​ក៏បាន​សម្រេចចិត្ត​ស្តាប់​តាម «​អ្នកគាំទ្រ​» របស់​នាង ។​

Roxy មកពី​ទីក្រុង London បន្ទាប់មក​បានចាប់ផ្តើម​លក់​ស្បែក និង​ស្រោមជើង នៅលើ​គណនី​បណ្តាញ​សង្គម​របស់​នាង ដែល​ស្រោមជើង​១​គូ​តម្លៃ ៣៧ ដុល្លារ និង​ស្បែកជើង ២៦០ ដុល្លារ ។​

​ក្នុង​រយៈពេល ៤ ឆ្នាំ នៃ​ការលក់​ផលិតផល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​នេះ​នៅលើ​អន​ឡាញ Roxy បាន​អះអាងថា នាង​អាច​រកប្រាក់​ចំណូល​បាន ១ ម៉ឺន​ដុល្លារ ក្នុង​១​ខែ​មួយៗ​ដែល​ដាច់​ខ្លាំង ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ dailymail)​

  

spot_img
×