Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​៣​នាក់ តំណាង​ឲ្យ​សហគមន៍រ​ង​គ្រោះ​ដីធ្លី ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ ​៖ ស្ត្រី​៣​នាក់ ដែល​ជា​តំណាង​ឲ្យ​សហគមន៍រ​ង​គ្រោះ​ដីធ្លី​សហគមន៍ SOS ថ្មគោល សហគមន៍ មក​ពី​កោះកុង និង​អតីត បឹងកក់ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​នេះ ខណៈ​រូបគាត់ និង​អ្នករងគ្រោះ​បញ្ហា​ដីធ្លី​ជា​ច្រើន​នាក់ មក​ពី​សហគមន៍​ផ្សេងទៀត នាំគ្នា​យក​ញត្តិ​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ដែលជា​អ្នក​រងគ្រោះ​។​

​ជាមួយ​នឹង​ហេតុការណ៍​ចាប់​តំណាង​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ក្រុម​សមាជិក​សហគមន៍ បាន​ស្នើ​សូម​អ្នកកាសែត​ជាតិ អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល ជួយ​ឃ្លាំមើល​ផង ខណៈ​ពេល​នេះ​គាត់ កំពុង​ត្រូវបាន​ឃាត់ខ្លួន នៅ​ខណ្ឌ​ដូនពេញ ក្បែរ​ផ្សារ​កណ្ដាល​។​

​អ្នក​ចាប់​ខ្លួន មាន​: ១. អ្នកស្រី ស៊ា ណា​រ៉េត អតីត បឹងកក់ ២. អ្នកស្រី ច្រាយ នី​ម ថ្មគោល ៣.​អ្នកស្រី ព្រាប រដ្ឋា សហគមន៍​មកពី​កោះកុង ។​

​អ្នក​មាន​ជំលោះ​ដីធ្លី​ជា​ច្រើន​នាក់ មកពី​តំបន់​ផ្សេងគ្នា ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ មិន​ឲ្យ​តវ៉ា​នៅ​ខាង​មុខ​សួនច្បារ​មុខ​ផ្ទះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ខណៈ​ពួកគេ​ព្យាយាម​យក​ញត្តិ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ សម្តេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×