Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ឃាត់​ជនជាតិ​ចិន​ម្នាក់ ​ករណី​ហិង្សា​ដោយ​ចេតនា ទៅលើ​នារី​បម្រើការ​នៅ​ខារ៉ាអូខេ​

spot_img

​ប៉ៃលិន ​៖ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​ជាតិចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​ ​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃអាទិត្យ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ជនបង្ក​ឈ្មោះ លាង វូ (liang wu) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ក្នុង​កាស៊ី​ណូ​​ក្រោន​។ ជនរងគ្រោះ​មានឈ្មោះ ញា​ញ ស្រី​ដា ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរ​បរម​ប្រើការ​នៅ​ខារ៉ាអូខេ​”​សិន​” ( SENSE ) ​មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​មន្ត្រី​នគរបាល​ដដែល​បន្តថា មូលហេតុ​បង្កឡើង​ដោយសារ​ច្រឡំ​មនុស្ស ព្រោះ​មុនពេល​កើតហេតុ​ជនជាតិ​ចិន​រូបនេះ បានឲ្យ​​ប្រាក់​ទៅ​នារី​បម្រើការ​នៅ​ខេ​រ៉ា​អូ​ខេ​ម្នាក់ ចំនួន​១០០​ដុល្លារ ដើម្បី​យក​នារី​នោះ​ទៅ​ដេក ក្រោយ​នារី​នោះ​បាន​លុយ​រួច នាង​ក៏​គេច​បាត់​បន្ទាប់​មក​ជនជាតិ​ចិន​នោះ បាន​ឃើញ​ជនរងគ្រោះ ដោយ​ស្មានថា​ជា​នារី​ដែល​យក​លុយ​ខ្លួន ក៏​ប្រើ​ហិង្សា​តែម្តង​។ បច្ចុប្បន្ន​ជនបង្ក​ត្រូវ​​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×