Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី តែ​ដោយ​មិន​បាន​ប្រយ័ត្ន ត្រូវ​ចរន្ត​អាគុយ​របស់ខ្លួន​ឆក់​ស្លាប់​ខ្លួនឯង​

spot_img

​ពោធិ៍សាត់ ៖ បុរស​ម្នាក់ បាន​លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី តែ​ដោយ​មិន​បាន​ប្រយ័ត្ន ត្រូវ​ចរន្ត​អាគុយ​របស់ខ្លួន​ឆក់​ស្លាប់ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅ​ចំណុច​មាត់​ប្រឡាយ​ធំ ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​.​ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ប្រជា​កសិករ​ម្នាក់​បានឲ្យដឹងថា នៅ​វេលា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា គាត់​បាន​មក​មើល​ទឹក​ស្រែ​ដើរ​តាម​ខ្នង​ប្រឡាយ ក៏​ប្រទះឃើញ​សាក​សព​បុរស​ម្នាក់​ដេកស្លាប់​នៅ​មាត់​ប្រឡាយ ដោយ​មាន​ស្ពាយ​អាគុយ និង​ឧបករណ៍​សម្រាប់​ឆក់​ត្រី ឃើញ​ដូចនេះ​គាត់​ក៏​បាន​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន មក​ធ្វើ​ការត្រួតពិនិត្យ និង​ស្វែងរក​សាច់ញាតិ​របស់​ជ​ន​រងគ្រោះ ។​

​លោក​អនុសេនីយ៍ឯក ហ៊ិ​ន សុ​ខេង អធិការរង​ទទួលបន្ទុក​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​អះអាង​ថា ក្រោយពី​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន បាន​ពិនិត្យ ទៅលើ​សាកសព​ជនរងគ្រោះ បានកំណត់​វេលា​នៃ​ការស្លាប់​របស់​ជន​រងគ្រោះ​ស្លាប់​នៅ​វេលា​ម៉ោង​៣​យប់​ថ្ងៃ​ដដែល សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ តឺក ខឿន ហៅ​កិះ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ាល់ សង្កាត់​រលាប ក្រុង​ខេត្ត​ពោធិ៍សាត់ ។​

ក្រោយពី​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ពី​សមត្ថកិច្ច និង​អាជ្ញាធរ បាន​សន្និដ្ឋានថា បុរស​រូប​នោះ ពិតជា​ស្លាប់​ដោយ​ឆ្លង​ចរន្ត​អាគុយ ឆក់​ស្លាប់​ពិតមែន ហើយ​បាន​ប្រគល់ សាកសព​ជនរងគ្រោះ ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×