Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ធ្វើឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់ អាកាសធាតុ​ត្រជាក់​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​គ្របដណ្តប់​លើ​តំបន់​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ ខណៈ​តំបន់​ភាគ​ឦសាន និង​តំបន់​ភាគ​កណ្តាល​គ្របដណ្តប់​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់​។​

​ក្រសួង​ជំនាញ បាន​បន្ថែមថា យោង​តាម​ការព្យាករណ៍ លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា មាន​ស្ថានភាព​ភ្លៀង ចាប់ពី​ថ្ងៃ​ទី​៧-៨ ខែវិច្ឆិកា តាម​បណ្តា​ខេត្ត ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បី​តិច​ទៅ​មធ្យម​។ ចាប់ពី​ថ្ងៃ​ទី​៧-១០ ខែវិច្ឆិកា បណ្តា​រាជធានី ខេត្ត ដូចជា រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និង​ខេត្ត​កំពង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​

​ចំណែក​ស្ថានភាព​សីតុណ្ហភាព គឺ​ចាប់ពី​ថ្ងៃ​ទី​៦-១០ ខែវិច្ឆិកា ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស មាន​សីតុណ្ហភាព​អប្បបរមា ស្ថិត​ក្នុង​រង្វង់ ២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ស្ថិត​ក្នុង​រង្វង់ ២៩​ទៅ​៣១​អង្សា​សេ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×