Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភី​ឡុ​តម្នាក់​ស្លាប់​នៅនឹងកន្លែង បន្ទាប់​បើក​យន្តហោះ​ខ្នាតតូច​បុក​គ្នា​នឹង​យន្តហោះ​១​គ្រឿង​ទៀត​នៅលើ​អាកាស​នៃ​ទីក្រុង Ottawa

spot_img

​ប៉ូលីស​និយាយថា ភី​ឡុ​តម្នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​យន្តហោះ​ខ្លាច​តូច​២​គ្រឿង បាន​បុក​គ្នា​នៅលើ​អាកាស ស្ថិតក្នុង Ottawa កាលពី​ព្រឹក​ថ្ងៃអាទិត្យ (០៤ វិច្ឆិកា​) ។​

​យោងតាម​របាយការណ៍​របស់​ប៉ូលីស យន្តហោះ​១​គ្រឿង​បាន​ធ្លាក់ចូល​វាល​មួយ និង​១​គ្រឿង​ទៀត​បាន​គ្រប់គ្រង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ottawa ។​

​អ្នកនាំពាក្យ​ឲ្យ​ជំនួយការ​គ្រូពេទ្យ លោក Marc-Antoine Deschamps បាន​និយាយថា ភី​ឡុ​តម្នាក់​នៃ​យន្តហោះ​១​គ្រឿង​ធ្លាក់​នៅលើ​ដី​វាល​មួយ ដែល​បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវបាន​ប្រកាស​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ទោះយ៉ាងណា Deschamps ក៏បាន​បញ្ជាក់ថា ពុំមាន​នរណាម្នាក់​ផ្សេងទៀត​រងរបួស​នោះទេ ដែល​ជិះ​នៅលើ​យន្ត​១​គ្រឿង​ទៀត ។​

​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​កាណាដា បាន​និយាយថា យន្ត​ដែល​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ព្រលាន បាន​រង​ការខូចខាត​តិចតួច ។​

​ប៉ុន្តែ ប៉ូលីស​និយាយ ករណីនេះ​ពួកគេ​មិនទាន់​ដឹងថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅលើ​យន្តហោះ​នីមួយៗ​នោះទេ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ cp24, thescottishsun.co.uk)

spot_img
×