Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Asian Cup 2023៖ កម្ពុជា នឹងជួបកោះហ្គាំ ក្នុងវគ្គ Play-Off ទាំង ២ជើង នៅ​ប្រ​ទេស​បារ៉ែន

spot_img

CAMSOC-ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្រ​កួត​ជា​មួយ​កោះហ្គាំ ក្នុង​វគ្គ Play-Off ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​២០២៣ នៅ​ប្រ​ទេស​ចិន (AFC Asian Cup China 2023) នៅ​ទឹក​ដី​កណ្ដាល នា​ប្រ​ទេស​បារ៉ែន ទាំង ២​ជើង បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា និង​​កោះ​ហ្គាំ ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ។ នេះ​បើ​តាម​ការ​ជូន​ដំ​ណឹង​របស់​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា(FFC) នៅ​ព្រឹក​ទី​០៥ ខែ​សី​ហា ឆ្នាំ​២០២១ ។

យោងតាមការជូនដំណឹងខាងលើ បានបញ្ជាក់ថា «ដោយ​សារ​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ នៅកម្ពុជា និងកោះហ្គាំ មាន​ការ​រីក​រាល​ដាល​ខ្លាំង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ចេញ​ចូល​មាន​ការ​លំ​បាក ដូច្នេះ​គណៈ​កម្ម​ការ​ប្រ​កួត​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​អាស៊ី (AFC) បាន​សម្រេច​រៀប​ចំ​ការ​ប្រ​កួត រវាង​ក្រុម​ទាំង​ពីរ នៅ​ប្រ​ទេស​បារ៉ែន សម្រាប់​ការ​ប្រ​កួត​វគ្គ​ជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​កោះហ្គាំ ដើម្បី​ឡើង​ទៅ​កាន់​វគ្គជម្រុះជុំទី៣» ។

សម្រាប់ការប្រកួតវគ្គ Play-Off រវាងក្រុមទាំងពីរខាងលើ នឹង​ធ្វើ​ឡើង​នៅ​កី​ឡ​ដ្ឋាន Khalifa Sport City នាប្រទេសបារ៉ែនទាំង ២ជើង ក្នុង​នោះ​ជើង​ទី១ ដំបូងឡើយត្រូវប្រកួតនាថ្ងៃទី០៧ ខែកញ្ញា ត្រូវ​បាន​ពន្យារ​ពេល​ទៅ​កួត​ថ្ងៃទី០៩ ខែតុលា ខណៈជើងទី២ រក្សាការប្រកួតនៅថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០២១ ដដែល ។ ចំពោះក្រុមទទួលបានជ័យជម្នះ នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល នៃវគ្គជម្រុះជុំទី៣ បន្ដ ដែលនឹងប្រកួតនាឆ្នាំ២០២២ ដើម្បី​ប្រ​ជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×