Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខណ្ឌដង្កោ សុំ​អាជ្ញាធរ​រាជធានី ជួយ​ត​បណ្តាញ​ទឹកស្អាត​ចូល​ក្នុង​មូលដ្ឋាន​

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខណ្ឌដង្កោ សុំ​អាជ្ញាធរ​រាជធានី ជួយ​ត​បណ្តាញ​ទឹកស្អាត​ចូល​ក្នុង​មូលដ្ឋាន​ពួកគាត់​
​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ប្រទះ​ឡាង ជើងឯក គង​ន​យ រលួស ស្ពានថ្ម ក៏​ដូច​សង្កាត់​ផ្សេងទៀត​នៅ​ជាយក្រុង​ភាគខាងត្បូង ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ បាន​ស្នើសុំ​អាជ្ញាធរ​ខណ្ឌ អង្គភាព​ស្វ័យ​ត​រដ្ឋ​ករ​ទឹក ពិសេស អាជ្ញាធរ​រាជធានី សុំ​ជួយ​គិត​គួរ​ត​បណ្តាញ​ទឹកស្អាត​ចូល​ក្នុង​មូលដ្ឋាន​ពួកគាត់ ខណៈ​ដែល​សព្វថ្ងៃ បញ្ហា​ទឹក​ស្អាត​នេះ ប្រើប្រាស់​មិន​គ្រប់គ្រាន់​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ នៅ​ខណ្ឌ ដង្កោ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ធ្នូ​បងស្រី មាន កញ្ញា​តំណាង​ប្រជាពលរដ្ឋ​សង្កាត់​ជើងឯក​លោក ពូ ស៊ីន ស្វាយ តំណាង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​រលួស ក៏​ដូច​ប្រជាពលរដ្ឋ នៅ​សង្កាត់​ផ្សេងៗ​ទៀត បាន​លើកឡើង​អំពី​បញ្ហា​កង្វះ​ខាត​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​មូក​ដ្ឋា​ន​ពួកគាត់ ទើប​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​អាជ្ញាធរ​ខណ្ឌ និង សាលា​រាជធានី​ជួយ​ដោះស្រាយ​។​ពួក​គាត់​បន្ត​ថា ការស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ចុះជួយ​មូលដ្ឋាន​នៅក្នុង​វេទិកា​នេះ អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនឃើញ​ផ្តល់​ជូន​តាម​សំណើរ​និង​សំណូមពរ​របស់​ពួកគាត់​សោះ ។​ដូច្នេះ ពួក​គាត់​សង្ឃឹមថា តាយៈ​វេទិកា​ឆ្នាំទី​៤​នេះ ពិ​ជា​ដោះស្រាយ​ជូន​បួ​ក​គា​តើ​ជាមិនខាន​។​

​លោកស្រី​បាន​បញ្ជាក់ថា​:​រឿង​ទឹកស្អាត​ហ្នឹង​ខ្ញុំ​ស្នើសុំ​យូរហើយ ឥឡូវ​ខ្ញុំ​ប្រើ​ទឹក​ទិញ​គេ​ផង ប្រើ​ទឹក​អណ្តូងស្នប់ ខ្ញុំ​មិន​សូវ​មាន​ថវិកា ងាក​ទិញ​ទឹក ទឹក​ស្នប់​ទឹក​អណ្តូង​និង​មាន​ជាតិ​កំបោរ​ប៉ះពាល់​ដល់​សុខភាព​ច្រើន ព្រោះ អី ខ្ញុំ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការប្រើប្រាស់​ទឹក​និង ចឹង​មានតែ​សុំខាង​រដ្ឋការទឹក​ជួ​យ​ប្រជាជន​ចុះ​ត​បណ្តាញ​ទឹក​ឲ្យបាន​លឿន​បន្តិច​ព្រោះ​បងប្អូន​ពិ​បាល​ខ្លាំង​ចំ​ពល​រឿង​ទឹក​នេះ​។​
​ឆ្លើយតប​នូវ​សំណើរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ អំពី​កង្វះខាត​ទឹក​ប្រើប្រាស់​នៅ​មូលដ្ឋាន​សង្កាត់​ខាងលើ តំណាង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ នឹង​ទទួលយក​អំពី​សំណើរ​នេះ នឹង​ហើយ​បាន​លើកឡើង​ថា ការ​ខក​ខាង​មិន​បាន​អនុវត្ត​ជូន​បងប្អូន​កន្លងមក ដោយសារ​អង្គភាព​រដ្ឋ​ករ​ស្វ័យ​ទឹក ខ្វះខាត​បំពង់​ទឹក​មេ​នាំ​ចូល​ពី​បរទេស ដែល​នាំ​ឲ្យ​អង្គភាព​ចុះ​អនុវត្ត​មាន​ការយឺតយ៉ាវ​ដូច្នេះ ហើយ លោក​សន្យា​នឹង​ចុះ​ត​បណ្តាញ​ដាក់​នៅ​ក្នុង​ដើមឆ្នាំ​២០១៨​ខាង​មុននេះ​។ នៅក្នុង​ឆ្នាំ​២០១៨​យើងខ្ញុំ​នឹង​អនុវត្ត​នៅក្នុង​ទីតាំង​ទាំង​នោះ​ហើយ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​នេះ យើង​និង​មាន​ផែនការ​ដាក់​បំពង់​ចែកចាយ​ចំនួន​១៥០០០​ម៉ែត្រ​នៅក្នុង​សង្កាត់​ជើងឯក​បន្ថែម​និង​ដាក់​៤​ពាន់​ម៉ែត្រ​នៅ​សង្កាត់​ពងទឹក ព្រមទាំង​ដាក់​បំពង់​មេ​នាំ​ទឹក​ចំនួន​២​ពាន់​ម៉ែត្រ​ទៅ​សង្កាត់​ព្រៃ​សរ នេះ​ជា​ផែង​ការ​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា​៖ ខណ្ឌ​ដង្កោ​មាន​១៣​សង្កាត់​គឺ សង្កាត់​ដង្កោ ពងទឹក ព្រែកកំពឹស ស្ពានថ្ម រលួស ទៀន គង​ន​យ ព្រៃវែង ព្រៃ​សរ ក្រាំង​ពង្រ ប្រទះ​ឡាង សាក់​សំពៅ និង​សង្កាត់​ជើងឯក​៕ ដោយ​៖​កូឡាប​

spot_img
×