ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខរបរជាសន្តិសុខ បានស្លាប់បាត់បង់ជីវិត ភ្លាមៗ បន្ទាប់ពីយកកូនកាំបិតអាកខ្លួនឯង នៅកន្លែងយាមរបស់ខ្លួន កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា: មុនពេលកើតហេតុ បុរសរូបនេះបានទិញស្រាបៀរចំនួន២កំប៉ុងមកផឹក។
ក្រោយមក ស្រាប់តែមានអាកប្បកិរិយាមិនប្រក្រតី ហើយបានយកកូនកាំបិតអាកខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ និងដួលស្លាប់នៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងមន្ត្រីជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុតាមនីតិវិធី មុនពេលប្រគល់សពឱ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តជាបណ្តោះអាសន្ន ដើម្បីរង់ចាំទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





