ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារពិបាកស្ថិរភាព អាចនឹងត្រូវទៅបេសកកម្មឆ្ងាយ ឬមានការច្របូកច្របល់ ក្នុងតួនាទីធ្វើការ។ ប្រសិនមានមនុស្សដែលខានជួបគ្នាយូរថ្ងៃខ្ចីប្រាក់នោះ ត្រូវថ្លឹងថ្លែងប្រយ័ត្នត្រូវបោកប្រាស់។ មនោសញ្ចេតនា ងាយធ្លាក់ក្នុងស្ថានភាពទាល់ច្រក។ ទិសល្អទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ។ អ្នកយកអាសាឆ្នាំ ឆ្លូវ។
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងាររវល់ខ្លាំងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង នឿយហត់ជាប្រចាំ។ ថ្ងៃនេះអាចទិញរបស់ដែលខ្លួនស្រឡាញ់ចូលចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនប៉ងប្រាថ្នា អ្នកមានគូរួចហើយនឹងមានភាពរីករាយស្មានមិនដល់។ ទិសល្អទិសខាងជើង តំណមនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំជូត។
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារកុំជឿជាក់លើខ្លួនឯងជ្រុល សម្រេចរឿងអ្វីត្រូវឆ្លងយោបល់សមូហភាពដើម្បីបញ្ចៀសកំហុស។ ចាយវាយត្រូវកំហិតក្នុងលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន។ មនោសញ្ចេត ជាថ្ងៃ១ដ៏រីករាយ និងមានសុភមង្គល។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកជុំជិត ប្រឈមភាពទាល់ច្រក ត្រូវនឹងនរ សុទិដ្ឋិនិយមដោះស្រាយ។ មានឱកាសវិនិយោគកុំខកខានឲ្យសោះ។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិក ទើបទំនាក់ទំនងកាន់តែជ្រាលជ្រៅកក់ក្តៅ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារប្រព្រឹត្តទៅជាធម្មតា ពុំមានអ្វីប្រែប្រួល ត្រូវប្រឹងប្រែងកសាងទំនាក់ទំនងបន្ថែមជាមួយអ្នករួមការងារ មានឱកាសទាញចំណូលច្រើនតែដោយសារស្ទាក់ស្ទើរនាំឲ្យខកខាន។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបមនុស្សក្នុងសុបិន្ត។ ទិសល្អទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារលំបាកសម្រេចបានដូចចិត្ត ត្រូវពុះពារបន្ថែមទៀត។ កុំលោភលន់ឃើញតែផលចំណេញនៅនឹងមុខ ត្រូវគិតពីសុវត្ថិភាព។ មនោសញ្ចេតនា បានជួបមនុស្សដែលអ្នកមិនចូលចិត្តតាមជាប់ធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកទ្រាំ ធុញថប់, ប្រសិនគ្មានចិត្តលើគេ គួរឆាប់បដិសេធ ដើម្បីបញ្ចៀសភាពស្មុគស្មាញទៅថ្ងៃក្រោយ។ ទិសល្អទិសខាងកើត តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារមួយជំហានៗកសាងបានមូលដ្ឋានគ្រឹះរឹងមាំ។ ព្យាយាមជួបមិត្តភក្តិឲ្យបានញឹកញាប់អ្នកនឹងមានឱកាសរកប្រាក់ច្រើន។ មនោសញ្ចេតនា ទោះបីមិនផ្អែមល្ហែម តែស្នេហារបស់អ្នករឹងមាំមិនរង្គោះរង្គើ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ស្ថិរភាពក្នុងការងារជួយឲ្យអ្នកមានចំណូលនឹងនរអាចស្ងប់ចិត្តជាមួយស្ថានភាពបច្ចុប្បន្ន។ លុយចូល លុយចេញជារឿងធម្មតា កុំអន្ទះសា។ មនោសញ្ចេតនា បាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ជាសេចក្តីសុខបំផុតរបស់អ្នក។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អ នាំឲ្យឥទ្ធិពលច្រើនដល់ការងារ។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ គួរប្រមូលផ្តុំក្នុងការងារដែលមានស្រាប់ ដើម្បីបញ្ចៀសឥទ្ធិពលដល់ប្រាក់ចំណូលសំខាន់។ មនោសញ្ចេតនា កុំរុញខ្លួនផ្ទប់នឹងជញ្ជាំង ផលមួយជំហានអ្នកនឹងមានអារម្មណ៍ភ្លឺថ្លាមកវិញ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ , ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងាររវល់ខ្លាំង ហេតុនេះកាន់តែត្រូវប្រយ័ត្នប្រយែងដើម្បីបញ្ចៀសកំហុសឆ្គង។ កុំចាយវាយតាមចំណង់ ត្រូវផ្អែកលើប្រាក់ចំណូលរបស់ខ្លួន។ មនោសញ្ចេតនា មានមនុស្សលបយកចិត្តទុកដាក់ថែទាំអ្នកគ្រប់ជំហាន ដោយគ្រាន់តែអ្នកចាប់អារម្មណ៍បន្តិចនឹងឃើញមនោសញ្ចេតនារបស់អ្នកនោះ។ ទិសល្អទិសឦសាន តំណមត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ទោះបីមិនចង់ធ្វើការតែក៏មិនត្រូវព្រលែងដៃ ធ្វើឲ្យស្ទះការងារ។ ប្រសិនមានអ្នកខ្ចីប្រាក់ត្រូវធ្វើលិខិតស្នាមត្រឹមត្រូវកុំឲ្យមានបញ្ហាថ្ងៃក្រោយ។ មនោសញ្ចេតនា ធម្មតា ពុំមានការរីកចម្រើនទៅមុខជាមួយដៃគូ។ ទិសល្អទិសខាងត្បូង តំណមខាងលិច។ ពណ៌ក្រហម ពណ៌ស្វាយ។ អ្នកយកអាសាឆ្នាំមមី។
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការសហការស៊ីសង្វាក់គ្នាជាមួយមិត្តភក្តិរួមការងារ ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ អាចវិនិយោគរយៈពេលវែងបាន។ មនោសញ្ចេតនា ផ្អែមល្បែម កក់ក្តៅ។ ទិសល្អទិសខាងជើង តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌លឿង , ស។ អ្នកយកអាសាឆ្នាំមមែ៕