Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពូ​ទីន ថ្លែង​អំណរ​គុណ​លោក Trump ដោយសារ​អាមេរិក​ផ្តល់ព័ត៌មាន​រាំង​ស្កាត់​ករណី​ភេរវកម្ម​មួយ​នៅ​រុស្ស៊ី​

spot_img
​ប្រធានាធិបតី ពូ​ទី (​ស្តាំ​) ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (​ឆ្វេង​)

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​ទី ១៧/១២ ម្សិលមិញ​នេះ បាន​ទូរស័ព្ទ​ថ្លែងអំណរគុណ​ដល់​សមាស​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បាន​ជួយ​រារាំង​ករណី​ភេរវកម្ម​មួយ​នៅ St. Petersburg -​នេះ​បើ​តាម​វិ​មានក្រេ​មឡាំង​ឲ្យដឹង​។​

​តាម​សេចក្តីប្រកាស​ពត៌​មានក្រេ​មឡាំង បណ្តា​ព័ត៌មាន​ដែល​បណ្តា​ចារកម្ម CIA របស់​អាមេរិក​ផ្តល់ឲ្យ បាន​ជួយ​ដល់​អាជ្ញាធរ​សន្តិសុខ​រុស្ស៊ី ស្វែងរក​ឃើញ និង​ឃាត់ខ្លួន​បណ្តា​ជនសង្ស័យ​ត្រៀម​ធ្វើ​ភេរវកម្ម​នៅ St. Petersburg​។​

​លោកពូ​ទីន ក៏​ស្នើ​ឲ្យ​ប្រធានាធិបតី​ត្រាំ​បញ្ជូន​ពាក្យ​អរគុណ​ទៅកាន់​នាយក CIA Mike Pompeo ក៏​ដូចជា​ភ្នាក់ងារ​សម្ងាត់​ដែល​ប្រមូលផ្តុំ​ព័ត៌មាន​បាន​ពី​ភេរ​វករ​ទាំងនោះ​។​

​មេដឹកនាំ​រុស្ស៊ី​សង្កត់ធ្ងន់​ថា បណ្តា​ស្ថាប័ន​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី ក៏​ត្រៀម​ខ្លួន​ចែករំលែក​ព័ត៌មាន​ជាមួយ​សមាស​ភាគី​អាមេរិក ដើម្បី​រារាំង​គ្រប់​ឧបបាយកល​អំពើ​ភេរវកម្ម​លើ​ទឹកដី​អាមេរិក​។​

​នេះ​គឺជា​ការជួប​គ្នា​តាម​ទូរស័ព្ទ​លើក​ទី​២ រវាង​អាមេរិក និង​រុស្ស៊ី​អំឡុងពេល​១​សប្តាហ៍​កន្លងមក​។ ក្នុង​សេចក្តីប្រកាស​កាលពី​ម្សិលមិញ​សេត​វិមាន​លើកឡើងថា ៖ “​ប្រធានាធិបតី​ត្រាំ វាយតម្លៃ​ខ្ពស់​នូវ​ការ​សន្ទា​តាម​ទូរស័ព្ទ​ទាំងឡាយ​ជា​មួ​យ​ប្រធានាធិបតី ពូ​ទីន ហើយ​ប្រធានាធិបតី ត្រាំ ក៏ដូចជា​សហគមន៍​ចារកម្ម​អាមេរិក មានក្តី​សោមន្ស​រីករាយ ដោយហេតុ​ថា ពួគគេ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់​”​។​

​សេត​វិមាន​ក៏​បាន​បញ្ជាក់ថា CIA បាន​ផ្តល់​ឲ្យ​រុស្ស៊ី​នូវ​ពត៌មាន​ទាក់ទង​ដល់​ការវាយប្រហារ​ភេរវកម្ម​មួយ​សំដៅ​ទីក្រុង Petersburg និង​បញ្ជាក់​ថា វា​មាន​ទាក់ទង​ដល់​ពួក​ភេរ​វករ IS៕ សូ​យ​ន​

spot_img
×