Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន នាំចេញ​ផលិតផល​ផ្លែឈើ ពី​កម្ពុជា ទៅ​ក្រៅប្រទេស និង​បើ​កសិដ្ឋាន​ចិញ្ចឹម​គោ​

spot_img

​ប្រទេស​ចិន ៖ ស្រប​ពេលដែល​ក្រុមហ៊ុន​របស់​ប្រទេស​ចិន Weihai Dragon Union Agriculture ដែល​កំពុង​វិនិយោគ សាងសង់​រោងចក្រ​កែច្នៃ វេច​ខ្ចប់ ផលិតផល​ផ្លែឈើ​កម្ពុជា និង​នាំចេញ​ផលិតផល​ផ្លែឈើ ពី​កម្ពុជា ទៅ​ក្រៅប្រទេស និង​បើ​កសិដ្ឋាន​ចិញ្ចឹម​គោ​នោះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ ព​ន្លឿ​ន​ការរៀបចំ​ឯកសារ ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន ។​

​នៅ​ព្រឹក​ថ្ងៃទី​ពុធ ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ឲ្យ​លោក Long Yunhai អគ្គនាយក​ក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ស្តីពី​ការនាំចេញ​ផលិតផល​ផ្លែឈើ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​បើ​កសិដ្ឋាន​ចិញ្ចឹម​គោ នៅ​សាលប្រជុំ​សណ្ឋាគារ Grand Hyatt ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​តាម​ការរាយការណ៍រ​ប​ស់លោក Long Yunhai បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​Weihai Dragon Union Agriculture កំពុង​រៀបចំ​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ វេច​ខ្ចប់ ផលិតផល​ផ្លែឈើ​កម្ពុជា បំពាក់​ម៉ាស៊ីន​ទំនើប ក្នុងការ​សម្លាប់​មេរោគ តាម​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ​អន្តរជាតិ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង ស្រុក និង​ធ្វើការ​នាំចេញ​។ ក្រុមហ៊ុន​របស់លោក ក៏មាន​បំណង​បើក​ធនាគារ​កសិកម្ម ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាកសិករ និង​ជំរុញ​ការអភិវឌ្ឍន៍ វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន នាពេល​អនាគត​។​

​ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ប្រទេស​កម្ពុជា​ដែលជា​កូនសោ​ដ៏​សំខាន់ ឆ្លើយតប​នឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្កើន សមត្ថភាព​កែច្នៃ តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​គិតគូរ ការវិនិយោគ​លើ​ការចិញ្ចឹម​ត្រី និង​គោ បម្រើ​ដល់​ការនាំចេញ ដោយ​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់ លើ​វិស័យ​កសិកម្ម​។ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន ព​ន្លឿ​ន​ការរៀបចំ​ឯកសារ ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×