Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ប្រកាសប្រាប់​ពលរដ្ឋ​គេ អំពី​បញ្ហា​ជំងឺប៉េស្ត​អាហ្វ្រិក​លើ​ជ្រូក និង​របៀប​ងាយៗ​សម្រាប់​មើល​ដឹង​ពេល​ទិញ​សាច់ជ្រូក​

spot_img

​តាម​នោះ​គឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ខុសប្លែក​ពី​ផ្តាសាយ​ជ្រូក ព្រោះ​វា​ពុំ​ជះឥទ្ធិពល​ផ្ទាល់​ណាមួយ​ចំពោះ​សុខភាព​មនុស្ស ។ ជ្រូក​កើត​ជំងឺ​នេះ អាច​ត្រូវ​បៀតបៀន​បន្ថែម ដោយ​ជំងឺ​ដទៃ​ទៀត​ជា​អាទិ៍ ៖ ត្រចៀក​ខៀវ ផ្តាសាយ គ្រុន​ពោះវៀន​…​។​ល​។ ជំងឺ​នេះ​ទើប​ចម្លង​មក​មនុស្ស បណ្តាល​ឲ្យ​រាករូស​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ចំពោះ​អ្នក​ដែល​បរិភោគ​ឈាមជ្រូក ឬ​សាច់​ដែល​ចម្អិន​មិន​ឆ្អិន ។​

​នាយកដ្ឋាន​បង្ការ​រោគរាតត្បាត​ក្រសួង​សុខាភិបាល​ប្រទេស​នេះ បាន​ណែនាំ​របៀប​សម្គាល់​សាច់ជ្រូក​មាន​ជំងឺប៉េស្ត​អាហ្វ្រិក​សម្រាប់​អ្នក​ទិញ​ថា ៖

-​ជ្រូក​ដែល​មាន​ជំងឺ​នេះ​ធ្វើឲ្យ​វា​មាន​កន្ទួលក្រហមៗ​នៅក្នុង​ស្បែក លើ​គែម​ត្រចៀក ស្រដៀង​នឹង​ស្នាម​មូស​ខាំ ។​

-​ជើង​ទាំង ៤ ពោះ ទ្រូង មាន​ស្នាម​ជាំ​ស្វាយ ។​

– គ្រឿង​ក្នុង​របស់​វា​គឺ​សុទ្ធតែ​មាន​លក្ខណៈ “​បែក​ឈាម​” ក្រ​លៀន ក្រពះ ថ្លើម​… ហើយ​សួត​ផាល​ប៉ោង​ធំ ។​

​ចុង​ក្រោយ​ក្រសួង​នេះ​នៅ​បាន​ទូន្មាន​ពលរដ្ឋ​គេ​កុំឲ្យ​ធ្វើពហិការ​មិន​បរិភោគ​សាច់ជ្រូក ព្រោះ​ថា​មូលហេតុ​នាំឲ្យ​កើត​ជំងឺ​នេះ​គឺ Virus វា​ខុសពី​កត្តា “​មេរោគ​” ។ គេ​អះអាង​ថា វា​ពុំ​ឆ្លង​មក​មនុស្ស​ទេ ទោះបីជា​ពុំ​ចម្អិន​ឆ្អិន​ក្តី ។​

​យ៉ាងណា​ក៏​គេ​ទូន្មាន​ឲ្យ​ពលរដ្ឋ​គប្បី​ចម្អិន​ឲ្យ​ឆ្អិន ដើម្បី​ការពារ​ជំងឺ​ដទៃ​ទៀត ដែល​បណ្តាល​មក​ពី​មេរោគ​ឆ្លង​មក​មនុស្ស​បាន ៕ លី​សា​

spot_img
×