Monday, December 6, 2021

បង្កាត់​បាន​ពូជ​គោ Mini ថ្មី ដែល​មាន​ទំហំ​ប៉ុន​ឆ្កែ​ប៉ុណ្ណោះ​

​គេ​បាន​ដឹងថា ពូជ​គោ​ប្រភេទ​នេះ ត្រូវ​បាន​ជោគជ័យ​ក្នុងការ​បង្កាត់​ដោយ​លោក Dustin Pillard, ជា​ម្ចាស់​កសិដ្ឋាន Oxen Ridge Miniature នៅ Cedar Rapids, Iowa អាមេរិក​។ រឿងរ៉ាវ​ចាប់ផ្តើម​ដោយ​ចៃដន្យ​បំផុត​កាលពី​ឆ្នាំ ១៩៩២ ខណៈ​ពេល​បាន​ចូលរួម​ក្នុង​ពិធី​ដេញថ្លៃ​សត្វពាហនៈ រួច​ក៏​បាន​ឃើញ​អម្បូរ​គោ​តូចៗ​ជាង​មុន​។ លោក​ក៏​ត្រូវបាន​ទាក់ទាញ​អារម្មណ៍ ហើយ​ចាប់ផ្តើម​ស្វែងយល់ និង​កសាង​កសិដ្ឋាន​គោ Mini នៅ​ឆ្នាំ ១៩៩៥​។​

គោ Mini ឈរ​ក្បែរ​គោ​ធម្មតា

មកទល់ពេលនេះ លោក Pillard បាន​ទទួល​ជោគជ័យ​ក្នុង​ការបង្កើត​គោ Mini ច្រើន​ប្រភេទ មាន​កម្ពស់​ត្រឹម 84cm ប៉ុណ្ណោះ​។ លោក​ឲ្យដឹង​បន្ថែមថា ក្នុង​១​ឆ្នាំៗ លោក​លក់​វា​បាន​ពី ១០-២០​ក្បាល ហើយ​អតិថិជន​ច្រើន​នៅ​អាមេរិក​ខាងជើង គេ​ទិញ​យក​វា​ទៅ​ចិញ្ចឹម​ធ្វើ​ជា​មិត្តិភក្តិ​។ ប៉ុន្តែ​បច្ចុប្បន្ន​អតិថិជន​មកពី​អឺរ៉ុប មិច​ស៊ី​កូ និង​អា​ហ្សង់​ទីន កំពុង​មាន​ទំនាក់ទំនង​ទិញ​ពូជ​គោ​តូចៗ​នេះ​។​

​លោក​ចែករំលែក​បន្ថែមថា ពូជ​គោ Mini​នេះ មាន​ចរិត​ដូចជា​អម្បូរ​ឆ្កែ ពួក​វា​ចូលចិត្ត​ការថែទាំ​បបោស​អង្អែល និង​ងាយ​ចុះសម្រុង​ជាមួយ​សត្វ​ដទៃ និង​មនុស្ស​។ អាទិត្យ​

ពូជ​គោ mini​នេះ មាន​ទំ​ប៉ុន​ឆ្កែ​មួយ​ក្បាល​ប៉ុណ្ណោះ​៕