Friday, September 17, 2021

ចិន​ត្រជាក់ -20°C ទឹក​គ្រាន់​តែ​បើក​គំរប​ក្លាយជា​ទឹកកក​ភ្លាម​មួយ​រំពេច​

​បុរស​ម្នាក់​រស់នៅ Inner Mongolia ប្រទេស​ចិន បាន​បង្ហោះ​ខ្សែ​វីដេអូ​មួយ ដែល​គាត់​គ្រាន់តែ​បើកគ្រប​ដប​ទឹក​ក្នុង​ល័ក្ខខ័ណ្ឌ​សីតុណ្ហភាព -20°C ស្រាប់តែ​ទឹក​ក្នុង​ដប​បាន​ក្លាយជា​ទឹកកក​ភ្លាម​។​

ដប​ទឹក​បាន​ក្លាយជា​ទឹកកក ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ក្រោយពេល​បើក​គំរប​

​​តាម Daily Mail ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ ១២/១២ នៅ Inner Mongolia ប្រទេស​ចិន ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​ក្រោម 20°C បុរស​នោះ​ទើប​បើក​គំរប​ដប​ទឹក​កាន់​នៅ​ដៃ ស្រាប់តែ​ទឹក​ក្លាយ​ជា​ទឹកកក​។​

Science Daily បកស្រាយ​បាតុភូត​បង្កក​មួយប៉ប្រិចភ្នែក​ខាងលើ ដែល​ហៅ​នោះ​ថា ជា​បាតុភូត​កំពូល​ត្រជាក់​។ បាតុភូត​នោះ​ជា​ដំណើរការ​បន្ថយ​សីតុណ្ហភាព នៃ​សណ្ឋាន​សារធាតុ​រាវ តែ​វា​ស្ថិត​នៅ​ត្រឹម​កម្រិត​កំហាប់​ទឹក ពុំមែន​ជា​សណ្ឋាន​ទឹកកក​រឹង​ឡើយ ពេល​ដែល​ដប​ទឹក​បិទ​គំរប​ជិត ប៉ុន្តែ​ពេល​បើក​គំរប​ភ្លាមនោះ​ប្រទះ​នឹង​សីតុណ្ហភាព​ចុះថយ​ប្រថុចញ៉ុច ទើប​ធ្វើឲ្យ​វាកក​លឿន​យ៉ាង​ដូច្នេះ​។​

​ក្នុង​ខ្សែ​វីដេអូ​ខាងលើ យើង​សង្កេតឃើញថា ក្នុងពេល ៣០​វិនាទី ទឹក​ក្នុង​ដប​បាន​ក្លាយជា​រឹង ក្រោយ​ពេល​គេ​បើក​គំរប ដោយសារ​សីតុណ្ហភាព​កំពូល​ទាប តាមរយៈ​បាតុភាព​រូបភាព​ដូច​ពោល​ខាងលើ​៕ សូ​យ​ន​