Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួញដូរ​ថ្នាំញៀន​ខេ​ទឹកកក​និង​យ៉ាម៉ា​ជាច្រើន :​កម្លាំង​អហ​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

spot_img

បន្ទាយមានជ័យ :​ជួញដូរ​ថ្នាំញៀន​ច្រើនសន្ធឹក​ដែរ​រួមមាន ម្សៅ​ថ្នាំញៀន​ឬ​ខេ​ទឹកកក​ទំងន់​១០១,៩​ក្រាម​និង​យ៉ាម៉ា​៤,០៣៣​គ្រាប់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ហើយ​ចោទប្រកាន់​រួច​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៧​។​

​លោក​វ​រះ​សេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា : ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន : ១.​ឈ្មោះ សៀង ស្រី​ណែ​ត ភេទ​ស្រី​អាយុ​១៦​ឆ្នាំ ។ ២.​សៀង ហួរ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ ឡៃ ហួរ ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​ជនសង្ស័យ​រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​ដោយមាន​បទបញ្ជ​ពី​លោក​វរសេនីយ៍​បោ​ន ប៊ិន មេបញ្ជាការ​កងរ​ឆ​ជ​អាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​មាន​លោកស្រី ឆេង ហាក់​ងិ​ង ព្រះរាជអាជ្ញារង ផង​នោះ លោក​ផ្ទាល់​បាន​ដឹកនាំ​កម្លាំង​អហ​ខេ​ត​ហ​ត​និង​ក្រុង​សិរីសោភ័ណ ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​មាន​ស្រី​២​នាក់​និង​រឹបអូស​មាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​១​ថង​ទម្ងន់​១០១,៩​ក្រាម និង​យ៉ាម៉ា​ចំនួន​២០​ថង់​ស្មើរ​៤,០៣៣​គ្រាប់​និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​ម៉ូតូ​១​គ្រឿង ទូ​ស័ព្ទ​ដៃ​២​គ្រឿង គ្រាប់​អាប៉ោង​៤​គ្រាប់​ដែល​ឃាត់​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ក្បាលកោះ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​ករណី​លោក​វរៈសេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​បន្ថែម​ដែរ​ថា “​នេះ​អាចជា​ប្រតិបត្តិការ​ទប់ស្កាត់​បង្ក្រាប​គ្រឿងញៀន​បាន​លទ្ធផល​ធំ​មួយ​ក្នុងអំឡុងពេល​លោក​ទើប​មកកាន់​តំណែង​ជា​មេបញ្ជាការ​ជិត​១​ខែ​មកនេះ ។ ហើយ​នេះ​ក៏​ជា​លទ្ធផល​នៃ​ការ​អនុវត្តតាម​ការនែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​បទបញ្ជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាកា​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​”​។​

​បានដាក់​វិធានការ​ដល់​កម្លាំង​កង​រាជ​អាវុធហត្ថ​ត្រូវ​លុបបំបាត់​បទល្មើស​គ្រឿងញៀន​អោយអស់​។ នៅមុន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​១​តុលា ជនសង្ស័យ​៣​នាក់​បានទទួល​សារភាព ទទួលខុស​ត្រូ​ប​ចំពោះ​បទល្មើស​និង​វត្ថុតាង​ថ្នាំញៀន​ដូចខាងលើ​ហើយ​៕​ ដោយ : បន្ទាយ​

spot_img
×