Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! នារីស្រស់ស្អាតម្នាក់ល្បីថាស្លាប់ដោយចូលច្រៀង KTV ស្រែកឡើងតុងខ្ពស់ពេក ប៉ុន្តែ វេជ្ជបណ្ឌិតថាមកពី….

spot_img

​មនុស្ស​ជាច្រើន​ចូលចិត្ត​ចូល​ច្រៀង​នៅ​ហាង​ខារ៉ាអូខេ KTV ជាមួយ​មិត្ត​ភក្តី ឬ មិត្ត​រួមការ​ងារ ។ នេះ​ជា​ពេលវេលា​រំភើប​រីករាយ​មួយ ដើម្បី​បង្ហាញ​ជំនាញ​របស់​ជា​អ្នកចម្រៀង​ម្នាក់ ឬ អ្នក​សម្តែង​ដែល​គ្រាន់តែ​ស្រលាញ់​ចូលចិត្ត​ការសប្បាយ ។ ជាមួយ​ការ​ក្លែម​ជាមួយ​គ្រ​វឹង​ស្រវឹង មនុស្ស​ជាច្រើន​ត្រូវបាន​មជ្ជ​រាជ​ឆក់យក​ជីវិត នៅពេល​ច្រៀង ។ ប៉ុន្តែ វា​អាច​កើតឡើង​រឿង​អ​កុល​រហូត​បាត់​បង់ជីវិត ដោយ​ការ​តែ​ការ​ខំប្រឹង​ស្រែក​តុង​ខ្ពស់​ពេក ឬ យ៉ាងណា​? ។​

​នារី​ដ៏​ស្រស់​សោភា​ម្នាក់​ឈ្មោះ Karen Stella Wong អាយុ ២៨ ឆ្នាំ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ដោយ​អះអាងថា នាង​ស្លាប់​ដោយសារ​ខំប្រឹង​ស្រែក​តាម​តុង (note) ខ្ពស់​ពេក ។ ទោះយ៉ាងណា ឪពុក​របស់​នាង លោក Laurence Wong បាន​ប្រាប់ The Strait Times កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​វេជ្ជបណ្ឌិត​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​នាង​ថា​បណ្តាលមកពី​ការហូរ​ឈាម​ដ៏​ស្រួចស្រាវ​មួយ ដែល​ធ្វើ​ឲ្យ​ឈាម​ហូរ​ចូលក្នុង​ឆ្អឹង​លលា​ដ៏​ក្បាល ហើយ​រឿងនេះ​វា​មិនមែន​អ្វី​ទាក់ទង​នឹង​ការព្យាយាម​ស្រែកច្រៀង​តាម​តុង​ខ្ពស់​នោះទេ ។​

​ឪពុក​វ័យ ៦០ ឆ្នាំ រូបនេះ​បាន​និយាយថា​៖ «​គ្រួសារ​របស់ខ្ញុំ​មាន​ប្រវត្តិ​នៃ​ការហូរ​ឈាម​ដ៏​ស្រួចស្រាវ​មួយ ។ ហើយ​នៅ​ខណៈពេល​មួយ​នោះ នាង​ឈឺក្បាល​ដូច​មនុស្ស​ធម្មតា​ដែរ​» ។ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ SGH និយាយថា សូម្បីតែ​ការឈឺ​ក្បាល​ធម្មតា​ក៏​អាចជា​រោគសញ្ញា​មួយ​ផងដែរ ប៉ុន្តែ គ្មាន​គ្រូពេទ្យ​ណា​សួរ​មនុស្ស​ធម្មតា​ដែល​ឈឺក្បាល ឲ្យ​ទៅ​ស្កេ​ន​មើល​នោះទេ​» ។​

​ជាក់ស្តែង តារា​ម៉ូ​ដែល​សញ្ជាតិ​សិង្ហ​បុរី​រងគ្រោះ​នេះ​វិញ ដែល​កំពុង​ច្រៀង​ក្នុង​ហាង​ខារ៉ាអូខេ រួមជាមួយ​មិត្ត​ជាច្រើន​របស់​នាង នៅពេលនោះ នាង​ស្រាប់​តែមាន​អារម្មណ៍​ស្ពឹក នៅក្នុង​ពាក់កណ្តាល​ខ្លួន រួមជាមួយ​ការឈឺ​ក្បាល​ទៀតផង ។ នាង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Singapore General Hospital (SGH) ជាបន្ទាន់​ផងដែរ ប៉ុន្តែ រយៈពេល​៣​ថ្ងៃ​ក្រោយមក នាង​ត្រូវបាន​ប្រកា​សថាបាន​ស្តាប់​គួរ​ឲ្យ​សោកស្តាយ ៕ ចន្ទី

ខាងក្រោមនេះជារូងតំណាងយុវវ័យប្រុសស្រីនាំច្រៀងលេងកំសាន្តក្នុង KTV

spot_img
×