Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​ម៉ូតូ​ក្នុង​យប់​ស្ងាត់ ស្លាប់​ម្នាក់​,​របួសធ្ងន់​២​នាក់​នៅ​ជាយក្រុង​សិរីសោភ័ណ​

spot_img

បន្ទាយមានជ័យ : ៣​នាក់​បាន​បើកបរ​និង​ជិះ​ម៉ូតូឌុប​គ្នា​យប់​ជ្រៅ​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​ទៀត​កាលពី​ម៉ោង ១១​យប់ ថ្ងៃទី ១​ខែ​ត​លា ឆ្នាំ ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ខាងកើត​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿ​លឿន​ក្នុង​សភាព​មេឃងងឹត​និង​មាន​ភ្លៀង​ធ្លាក់​ផង​ក៏​ទៅបុក​ម៉ូតូ​គ្រឿង​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ សេរី​២០១១​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1E-1190 ក្នុង​ទិស​ស្របគ្នា​ណ្ដា​ល​ឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​២​នាក់​ទៀត​។​

​ជនរងគ្រោះ​ទាំង​៣​នាក់​:១- ឈ្មោះ សាំង ម៉ុ​ល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់ ។​២- ឈ្មោះ ថ្លែន ចក់ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ អ្នករួមដំណើ​រងរបួស​ធ្ងន់​បាក់ដៃ​ខាងស្តាំ​។ និង​៣-​ឈ្មោះ ណា​ង ណេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នករួមដំណើរ​រងរ​បួស​ធ្ងន់​បាក់ដៃ​ខាងស្តាំ ។ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ បាន​បន្តថា បន្ទាប់ពី​គ្រោះថ្នាក់​នោះ សមត្ថកិច្ច​ជួយ​ដឹក​យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​៕ដោយ : បន្ទាយ​

spot_img
×