Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្តឹងទៅ​តុលាការ កំពូល​រំលាយ គណបក្សនយោបាយ ចំនួន​៩

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិត ទៅ​ប្រធាន​តុលាការ​កំពូល​ប្តឹង​រំលាយ​គណបក្សនយោបាយ​ចំនួន​៩ ដែល​បាន​ប្រព្រឹត្ត ល្មើស​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​មិនបាន​ផ្ញើ​របាយការណ៍ ប្រចាំឆ្នាំ ជូន​មក​ក្រសួងមហាផ្ទៃ​។

​ការប្តឹង​រំលាយ​គណបក្សនយោបាយ​តូចៗ​ទាំង​៩​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​នៅក្នុង​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ប្រធាន តុលាការ​កំពូល​ថា គណបក្សនយោបាយ​ចំនួន​៩ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ រួមមាន គណបក្ស​ប្រជា​ជាតិខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី គណបក្ស​ខ្មែរ​ជាតិនិយម គណបក្ស​នាងនាគ​នារី​ខ្មែរ គណ​បក​ក្ស​ពន្លឺសេរីភាព​លោក​ថាច់ រ៉េ​ង គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា គណបក្ស​សេរី បង្រួបបង្រួម​ជាតិ បាន​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​មាត្រា​៣១ នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ដោយ​មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​ជូន​មក ក្រសួងមហាផ្ទៃ​តាម​ឆ្នាំ​និ​មួយៗ ជា​បន្តបន្ទាប់ ហើយ​កំពុង​ជាប់​បណ្តឹង​នៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។

​ទន្ទឹមនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បានចេញ​សាលក្រម​ផ្អាក​សកម្មភាព បណ្តោះអាសន្ន​ចំពោះ​គណបក្ស​ន​យោន​បាយ​ន​ចំនួន​៤ ក្នុងចំណោម​៩ គណបក្ស​ខាងលើ មាន គណបក្ស​នាងនាគ​នារី​ខ្មែរ គណ​បក​ក្ស​ពន្លឺសេរីភាព លោក​ថាច់ រ៉េ​ង គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ និង​គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា​។​

សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា មកដល់ពេលនេះ គណបក្សនយោបាយ ខាងលើ មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​បំពេញបែបបទ ផ្ញើមក ក្រសួងមហាផ្ទៃ ស្របតាម បទ​ប្បញ្ញត្តិ​ដូច​មានចែង​នៅក្នុង​មាត្រា​២៦​ថ្មី និង​មាត្រា​៤៨​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងមហាផ្ទៃ​ស្នើសុំ ប្រធាន​តុលាការ​កំពូល មេត្តា​ពិនិត្យ​សម្រេច​លើ​សំណើ​ប្តឹង​រំលាយ គណបក្ស នយោបាយ​ទាំង​៩ ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ​។​

​សូមជម្រាបថា គិត​មកដល់​ដំណាចឆ្នាំ​២០១៦ គណបក្សនយោបាយ​មាន​ចំនួន​សរុប​៦៩​គណបក្ស ក្នុងនោះ​គណបក្ស​បាន​បង្កើត តែ​មិនទាន់បាន​ចុះបញ្ជី ២៥​គណបក្ស និង​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​៤៤​គណបក្ស​។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះបញ្ជី​គណបក្ស​ន​យោ​បាន​ចំនួន​៣ អនុញ្ញាត​ឲ្យ​បង្កើត​គណបក្សនយោបាយ​ចំនួន​៦ និង​លុបឈ្មោះ​គណបក្សនយោបាយ​ចំនួន​១៕​ ​មុនីរាជ​  topbestproreview

spot_img
×