Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន​គួរសម ត្រូវ​ពង្រីក​ស្មារតី​ធ្វើការ​សមូហភាព​។ ចំណូល​មាន​កម្រិត​តែមាន​រឿង​ត្រូវ​ចំណាយ​ច្រើន​។ មនោសញ្ចេតនា ប្តី​ប្រពន្ធ​ត្រូវ​លៃ​ទុក​ពេលវេលា​សម្រាប់​គ្រប់គ្នា​ឲ្យ​បាន​ច្រើនជាង​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​, លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ​អំណោយផល​ល្អ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួមការ​ងារ​នាំ​ឲ្យ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ វិនិយោគ​ត្រូវមាន​ការយល់ដឹង កុំ​ធ្វើតាម​គេ​ទាំង​ងងឹតងងល់​។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់ និង​មាន​ពេល​ច្រើនជាង​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ខៀវ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រវល់​ខ្លាំង ហើយ​សមិទ្ធផល​ទទួល​បាន​ក៏​គួរ​ឲ្យ​កោតសរសើរ​។ ហិរញ្ញវត្ថុ ធម្មតា មិនមាន​អ្វី​រីកចម្រើន​។ មនោសញ្ចេតនា ល្អប្រសើរ​ពុំមាន​ផល​រមាស់​អ្វី​នឹង​គ្មាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​, ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ​ត្រូវ​នឹងនរ ម៉ឺងម៉ាត់​ដោះស្រាយ​អ្នកសម្រេច​ជោគជ័យ​។ ថ្ងៃនេះ​មានលទ្ធភាព​វិភាគ និង​ក្តាប់​ទីផ្សារ​ល្អ ហេតុនេះ​នឹងមាន​ឱកាស​វិនិយោគ​ដ៏​ប្រសើរ​។ មនោសញ្ចេតនា រីករាយ​សុភមង្គល គឺជា​អារម្មណ៍​ដែឡ​អ្នកមាន​ក្នុងថ្ងៃនេះ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ការងារ​សម្រេច​ដូច​បំណង គ្រប់យ៉ាង​សុទ្ធតែ​ប្រឈម​ការលំបាក​។ ហិរញ្ញវត្ថុ​ធម្មតា ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ​។ មនោសញ្ចេតនា ចំណាយពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន នឹង​ជួយ​ឲ្យ​អ្នក​ទាំង​២​កាន់តែ​យល់ចិត្ត​ថ្លើម​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ខំ​ពង្រីក​សមត្ថភាព​របស់​ខ្លួន ជួប​ការលំបាក​ត្រូវ​រក​វិធី​ដោះស្រាយ​។ ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវ​ចេះ​ត្បិតត្បៀត​។ មនោសញ្ចេតនា ប្រសិន​បាន​មាន​មនោសញ្ចេតនា ចំពោះ​ដៃគូ​នោះ​គួរ​បង្ហាញ​ឲ្យ​គេ​ដឹង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្តូ​ចិត្ត​សប្បាយរីករាយ ខួរក្បាល​ភ្លឺស្វាង​ជួយ​ឲ្យ​អ្នក​បំពេញ​កិច្ចការ​គ្រប់យ៉ាង​បាន​លឿន និង​ប្រសិទ្ធភាព​។ ថ្ងៃនេះ​អ្នក​មានឱកាស​រកប្រាក់​យ៉ាង​ល្អ​ដោយ​អ្នកដទៃ​នាំមក​ឲ្យ​។ មនោសញ្ចេតនា​រីក​ច​ម្រើ​ម​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​កើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃ​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន ថ្នាក់លើ​ស្រឡាញ់​គាំទ្រ​។ មានឱកាស​រក​ចំណូល​បន្ថែម​ច្រើន​។ មនោសញ្ចេតនា កុំ​នាំ​សម្ពាធ​របស់​អ្នក​ដាក់​ទៅលើ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ទោះបី​ទិន្នផល​ការងារ​ពុំទាន់​ខ្ពស់​តែ​នៅតែ​ត្រូវ​អត់ធ្មត់ ទើប​សង្ឃឹម​បាន​ជោគជ័យ​។ ហិរញ្ញវត្ថុ មិនល្អ ត្រូវ​ត្បិតត្បៀត​ការចំណាយ​។ មនោ​ស​ញ្ចេ​នា អ្នក​ទាំង​២​ពិបាក​ចុះសម្រុង​គ្នា​អំពី​ទស្សនៈ ហេតុនេះ​តែង​កើតមាន​កំហឹង និង​ឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ឲ្យ​ខ្លួន​សម្ពាធ​បន្តិច ដើម្បី​មាន​ថាមពល​ប្រយុទ្ធ​។ ថ្ងៃនេះ​នឹង​ជួប​រឿង​ឈឺក្បាល​ដោយសារ​លុយកាក់​។ មនោសញ្ចេតនា មាន​មនោសញ្ចេតនា​ចំពោះ​គេ តែ​មិន​ក្លាហាន​បង្ហាញ​ការពិត ហេតុនេះ​ឈឺចាប់​តែម្នាក់ឯង​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​មានឱកាស​ល្អ​ច្រើន​ដើម្បី​ពង្រីក​ស្នាដៃ និង​អភិវឌ្ឍន៍​ខ្លួន​។ ថ្ងៃនេះ​អាច​បណ្តាក់ទុន​រកស៊ី តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ប្រឈមមុខ​នឹង​ការយល់ច្រឡំ និង​ស្តីបន្ទោស​របស់​គូស្នេហ៍​ត្រូវ​រក​វិធី​ដោះស្រាយ កុំ​ស្ងៀមស្ងាត់​នាំ​ឲ្យ​រឿងរ៉ាវ​កាន់តែ​វែងឆ្ងាយ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ដោះស្រាយ​បញ្ហា ចៀសវាង​នាំទុក្ខ​ដាក់ខ្លួន​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​លុយកាក់ ឬ​ទ្រព្យ​មានតម្លៃ​។ មនោសញ្ចេតនា ពុំមាន​ចម្លើយ​តប​របស់​ដៃគូ​ធ្វើ​ឲ្យ​ផ្លូវចិត្ត​របស់​អ្នក​មិនល្អ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×