Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់​សឹងតែ​រក​ពេល​សម្រាក​គ្មាន ប៉ុន្តែ​ទោះបីយ៉ាងណា​ក៏​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​រឿង​លុយកាក់​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ អ្នក​ទាំង​២​ពិបាក​ជឿជាក់​គ្នា​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​ត្រូវ​ដាច់ខាត​ក្នុង​ការងារ មិនត្រូវ​ស្ទាក់ស្ទើរ អល់អែក​នាំ​ឲ្យ​បាត់បង់​ឱកាស​។ ថ្ងៃនេះ​អាច​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​លើកតម្កើង អ្នក​រួម​ការងារ​គាំទ្រ​។ ថ្ងៃនេះ​អាស្រ័យ​ដោយ​សមត្ថភាព​របស់ខ្លួន អ្នក​អាច​រកបាន​ខ្ទង់​ចំណូល​ដ៏​ខ្ពស់​មួយ​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​ចំពោះ​គូស្នេហ៍​, កុំ​ស្តាយ​ពាក្យ​សរសើរ លើកទឹកចិត្ត​សម្រាប់​គេ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ​ប្រយ័ត្ន​ធ្លាក់ចូល​អន្ទាក់​របស់​គូប្រជែង​, ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​កិច្ចការ​របស់ខ្លួន មិន​គប្បី​ចូលរួម​ក្នុង​ការងារ​របស់​អ្នកដទៃ​។ ហិរញ្ញវត្ថុ​ប្រឈម​ហានិភ័យ​ក្ស័យធន ដូច្នេះ​មិនត្រូវ​វិនិយោគ​ខ្ចីបុល​គេ​។ មនោសញ្ចេតនា ពាក្យសម្តី​ជួនកាល​ពុំមាន​ប្រសិទ្ធភាព​ស្មើ​ទង្វើ​យកចិត្តទុកដាក់​បន្តិច​បន្តួច តែ​ពោរពេញ​ដោយ​ភាពស្មោះត្រង់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​រាំងស្ទះ​ធ្វើ​ឲ្យ​អ្នក​ខ្វាយខ្វល់​តានតឹង​។ វិនិយោគ​ពុំ​អំណោយផល​ល្អ​ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ស្នេហា​ត្រូវ​ហ៊ាន​លះបង់​ទើប​អាច​ទទួលបាន​លទ្ធផល​ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ជួប​រឿង​ពុំ​សប្បាយចិត្ត ត្រូវ​អត់ធ្មត់​ស៊ូទ្រាំ​អ្នកនឹង​ជំនះបាន​គ្រប់យ៉ាង​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​លុយកាក់ ឬ​របស់របរ​មានតម្លៃ​ដើម្បី​បញ្ចៀស​ត្រូវ​លួច​ឆក់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​ល្អ តែ​បែរជា​ចាប់យក​មិនបាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ នឹង​ជួប​ឱកាសល្អៗ​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​ឲ្យ​ទាន់ពេល​។ ថ្ងៃនេះ​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​បាន​យ៉ាង​ក្រាស់ក្រែល​។ មនោសញ្ចេតនា ផ្អែម ល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​សហការ​ជាមួយ​ដៃគូ​ថ្មី ត្រូវ​ខំ​ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​បានល្អ​។ ថ្ងៃនេះ​សំណាងល្អ ធ្វើ​ជំនួញ​ជួញដូរ​កាក់កប​មាន​លុយកាក់​ពេញៗ​ដៃ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​រក្សា​ស្មារតី​ធ្វើការ​ឲ្យ​បានល្អ កុំ​ធ្វើ​អ្វី​ដោយ​ខ្ជីខ្ជា​នាំ​ឲ្យ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ​។ វិនិយោគ​មិនល្អ មិនត្រូវ​ប្រថុយប្រថាន​។ មនោសញ្ចេតនា មុនពេល​និយាយ​គួរ​គិត​ឲ្យ​ម៉ត់ចត់ កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នកដទៃ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ពុំមាន​ពេល​សម្រាក ត្រូវ​ចាំ​ថា សុខ​ភាពជា​មាស កុំ​ជក់​នឹង​ការងារ​ពេក​ភ្លេច​គិតដល់​សុខភាព​ខ្លួនឯង​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ដោយមាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់យ៉ាង​។ មនោសញ្ចេតនា មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រឈម​ការលំបាក​ធំ សម្ពាធ​ក៏​ច្រើន តែ​អ្នក​នៅតែ​អាច​ដោះស្រាយ​ដោយ​រលូន​។ ចាយវាយ​ដើម្បី​ទទួលភ្ញៀវ​ក៏​ជា​វិធី​វិនិយោគ​កសាង​ទំនាក់ទំនង​ក្នុង​អនាគត​។ មនោ​ស​ញ្ចេ​ត ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ប្រសិទ្ធភាព​ខ្ពស់​។ ថ្ងៃនេះ​យីអ៊ុន​ឡើង រកស៊ី​អ្វី​ក៏​ចំណេញ​ប្រាក់​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×