Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ត្រូវ​ឆ្នោត ៤​លាន​ផោន ប៉ុន្តែ​ដាច់ខាត​មិន​ចែក​ឲ្យ​កូន​៤​នាក់ សូម្បី​១​ផោន ពេល​ដឹង​មូលហេតុ​ទើប​លែង​ជេ​រស្តី​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​

spot_img

​ស្ត្រី​ជា​មាតា​ម្នាក់​ប្រកប​របរ​បើក​តាក់ស៊ី​នៅ​អង់គ្លេស ពិតជា​មាន​សំណាង​គ្រា​ដែល​ត្រូវ​ឆ្នោត​បាន ៤​លាន​ផោន​។ ប៉ុន្តែ​ប្រការ​សំខាន់​នោះ នា​ពេល​ឡើង​ទទួល​ឆ្នោត​គាត់​និយាយ​ថា កូន​ខ្ញុំ​ទាំង​៤​នាក់ គ្មាន​នរណា​ម្នាក់​ទទួល​បាន​ចំណែក​សូម្បីតែ​១​ផោន ហើយ​រឿង​នេះ​ផ្តើមចេញ​ពី​ការសម្រេចចិត្ត​របស់​ពួក​វា​តាំងពី ១២​ឆ្នាំមុន​។

អ្នកស្រី Melissa Ede បាន​ត្រូវ​ឆ្នោត ៤​លាន​ផោន​

​អ្នកស្រី​បាន​រំលឹក​ឡើងវិញ​ពី​រឿងរ៉ាវ​មុននេះ​១២​ឆ្នាំ​ថា កាលពី​១២​ឆ្នាំមុន ពេល​នោះ​អ្នកស្រី​គឺជា​បុរស​ម្នាក់ ហើយក៏​ជា​ឪពុក​ម្នាក់ តែ​ក្រោយមក​ក៏​សម្រេច​វះកាត់​ប្តូរ​ភេទ​ពី​ប្រុស​មក​ស្រី​។ ពេល​នោះ​អ្នកស្រី​ពុំ​ទទួលបាន​ការគាំទ្រ​របស់​កូនៗ ហើយ​ថែមទាំង​ពួក​វា​កាត់កាល​ចោល​។ អ្នកស្រី​អះអាងថា ៖ “​ប្រសិនបើ​នរណា​ម្នាក់​នោះ រួមទាំង​កូនបង្កើត​របស់​ខ្ញុំ ហើយ​ងាក​មក​រក​ខ្ញុំ​ដោយសារតែ​ខ្ញុំ​ត្រូវ​ឆ្នោត ៤​លាន​ផោន នោះ​វា​ពិតជា​ច្រឡំ​ហើយ​”​។​

អ្នកស្រី Melissa មុន​ពេល​វះកាត់​ប្តូរ​ភេទ​

​ទោះ​យ៉ាងណា​ស្ត្រី​វ័យ ៥៧​ឆ្នាំ ធ្លាប់​ជា​ឪពុក​របស់​ក្មេងៗ​ទាំងនោះ ក៏​បាន​បកស្រាយ​បន្ថែម ៖ “​ខ្ញុំ​យល់​! យើង​ទាំងអស់​គ្នា​សុទ្ធសឹង​ស្រឡាញ់​កូនចៅ​របស់​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ​ពួកគេ​បាន​យក​ខ្ញុំ​ចេញពី​ជីវិត​ពួកគេ​។ ខណៈ​ពេល​ខ្ញុំ​ពិបាក​បំផុត​នោះ ពួកគេ​ពុំ​នៅក្បែរ​ខ្ញុំ ហើយ​ថែមទាំង​ចាកចេញ​ពី​ខ្ញុំ​។ អ្នកស្រី​មី​លី​សា មានកូន​៤​នាក់ អាយុ ៣៩​ឆ្នាំ​, ៣០, ២៩, និង ១៩​ឆ្នាំ​។​

​យ៉ាងណាក្តី​មនុស្ស​ដែល​ធ្លាប់​ជា​ឪពុក និង​បច្ចុប្បន្ន​អាច​ថា ជា​ម្តាយ​នោះ​ក៏​ពុំ​កាត់​ចិត្តដាច់​ឡើយ គ្រា​គាត់​ពោលថា ប្រសិនបើ​ពួក​កូនៗ​ទាំងនោះ​វា​ឈឺ​គាត់ និង​ជួយ​បង់ថ្លៃ​ព្យាបាល​ឲ្យ​ពួកវា​។​

អ្នកស្រី Melissa ឲ្យដឹងថា អ្នកស្រី​នឹង​រៀបការ​ជាមួយ Rachel Nason ដែល​ជា​ស្រី​ដូចគ្នា​។​

​ទើប​តែ​មួយ​ឆ្នាំ​មុន អ្នកស្រី Melissa បាន​ធ្លាក់​ខ្លួន​បង្ខំចិត្ត បង្ហោះ​សារ​តាម​យូ​ធូប ដើម្បី​អំពាវនាវ​សុំ​វិភាគទាន​ពី​សហគមន៍ ១៥.០០០​ផោន ដើម្បី​ប្តូរ​ធ្មេញ​ដែល​ដង្កូវ​ស៊ី​។​

​ពេលនោះ​ពិតជា​ពុំ​ទទួលបាន​ប្រាក់​វិភាគទាន​គ្រប់គ្រាន់​ឡើយ ដោយហេតុ​ថា វា​មិន​ដែឡ​មាន​រឿង​អំពាវ​សុំ​លុយ​មក​… ព្យាបាល​ធ្មេញ​។​

​ឥឡូវនេះ ពេល​ដែល​ជីវិត​របស់​ខ្លួន​ជួប​សំណាងល្អ ស្ត្រី​រូប​នេះ​បាន​សន្យាថា អ្នក​ដែល​បាន​ធ្លាប់ជួយ ៥​ផោន​, ២០​ផោន​, នៅ​គ្រា​លំបាក​នោះ អ្នកស្រី​នឹង​តបស្នង​សង​ពួក​គេ​វិញ​ឲ្យបាន​យ៉ាង​សក្តិសម​។​

​តាម​ប្រិយមិត្ត​ការសម្រេចចិត្ត​រប​ស់បុ​រស​ជា​”​ឪពុក​” ដែល​ពេល​នេះ​ក្លាយជា​ស្ត្រី អាច​ថា​ជា “​ម្តាយ​” ចំពោះ​កូនៗ​របស់​ខ្លួន​ត្រឹមត្រូវ​ដែរឬទេ​?​

spot_img
×