Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន និង​សម្រេចបាន​ទិន្នផល​ខ្ពស់ អ្នក​រៀនសូត្រ​ប្រឡងប្រជែង នឹង​ទទួលបាន​លទ្ធផល​ខ្ពស់​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ មនោសញ្ចេតនា ល្អប្រសើរ​កាន់តែ​មា​នភា​ព​ស្អិតរ​មួ​ត​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ពុំទាន់​អាច​អះអាង​បាន​សមត្ថភាព​របស់ខ្លួន ចាំបាច់​ត្រូ​បន្ត​ការប្រឹងប្រែង​អត់ធ្មត់​ជោគជ័យ​នឹង​មកដល់​។ ចាយវាយ​ត្រូវមាន​ផែនការ កុំ​ចាយ​ដោយ​មិនដឹង​មុខ ប្រយ័ត្ន​ពិបាក​រក​ខ្ចី​គេ​។ មនោសញ្ចេតនា អ្នក​ទាំង​២​ចុះសម្រុង​គ្នា មនោសញ្ចេតនា​កាន់តែ​ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ​ធ្លាក់​ក្នុងស្ថានភាព​លំបាក​ទ័ល​ច្រក មាន​គូប្រជែង​យ៉ាង​ដាច់ខាត ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​។ ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ពិសេស​មិនត្រូវ​ប្រើ​ប្រាក់​សន្សំ​ដើម្បី​វិនិយោគ​។ មនោសញ្ចេតនា ការងារ​មិន​អំណោយផល​ល្អ សភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ឥទ្ធិពល​ខ្លាំង​ដល់​រឿង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ​ចង់​មានឱកាស​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន អ្នក​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ប៉ុន្តែ​ក៏​មិនគួរ​លោភ​ការងារ​ដល់​ថ្នាក់​ភ្លេច​គិតពី​សុខភាព​។ ចំណូល​មាន​បន្ថែ​មយ៉ាង​ល្អ អាច​សាក​សំណាង​ដោយ​ការទិញ​ឆ្នោត ឬ​ចូលរួម​ចាប់ឆ្នោត​យក​រង្វាន់​។ មនោសញ្ចេតនា មាន​និស្ស័យ​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត អ្នក​ទាំង​២​ចុះសម្រុង​គ្នា ត្រូវ​ខំ​រក្សា​ទំនាក់ទំនង​នេះ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​សមត្ថភាព​ការទូត​របស់ខ្លួន អ្នកមាន​បន្ថែម​ឱកាសល្អ​ច្រើន ដើម្បី​សហការ​ជាមួយ​ដៃគូ​ថ្មី ដ៏​មាន​ឥទ្ធិពល​។ ហិរញ្ញវត្ថុ​ល្អប្រសើរ អតិថិជន​កើនឡើង ចំណូល​ហូរហៀរ​។ មនោសញ្ចេតនា កុំ​មាន​ចិត្តសាវ៉ា ត្រូវ​ចេះ​ថែរក្សា​មនោសញ្ចេតនា​ដែល​ខ្លួន​កំពុងមាន​ទើប​អ្នក​មិន​ស្តាយក្រោយ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ចេះ​បង្ក​បរិយាកាស​ធ្វើការ​ឲ្យ​រីករាយ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ លើកកម្ពស់​ទិន្នផល​។ ចំណូល​មិនល្អ ត្រូវ​ចេះ​ស​សន្សំសំចៃ ដើម្បី​ការ​ខ្ចីបុល​អ្នកដទៃ​។ មនោសញ្ចេតនា មានការ​សង្ស័យ យល់ច្រឡំ និង​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សកម្ម ម្ចាស់ការ​របស់​អ្នក​នាំមក​នូវ​ស្នាដៃ​ដ៏​ឆ្នើម​។ ថ្ងៃនេះ​មានឱកាស​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ល្អ​ដើម្បី​បង្កើន​ចំណូល កុំ​ឲ្យ​ខកខាន​។ មនោសញ្ចេតនា ត្រូវ​ចេះ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​បន្តិច ទើប​ជួយ​ឲ្យ​ទំនាក់ទំនង​អ្នក​ទាំង​២​កាន់តែ​ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ នឿយហត់ ហើយ​សមិទ្ធផល​មិន​គាប់ប្រសើរ​រាសី​មិនល្អ កុំ​ជំនះ​។ ថ្ងៃនេះ​អ្នក​ជួប​ការលំបាក ក្នុងការ​បង្វិលទុន​។ មនោសញ្ចេតនា ងាយ​មានការ​ប្រទាញប្រទង់ ឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក គ្រប់យ៉ាង​សុទ្ធ​តែមាន​បញ្ហា ត្រូវ​នឹងនរ​ដោះស្រាយ​កិច្ចការ​នីមួយៗ កុំ​បាក់​ទឹកចិត្ត​។ មិនគួរ​វិនិយោគ ពិសេស​វិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​មានចិត្ត​គំនិត​ត្រូវ​គ្នា ប៉ុន្តែ​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង ទើប​សង្ឃឹម​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​សកម្ម ម្ចាស់ការ​ជាង កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ ពិសេស​ជាមួយ​មនុស្ស​ឆ្នាំម្សាញ់​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​ការវិនិយោគ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​មាន​ស្រាប់ ដើម្បី​បញ្ចៀស​ឥទ្ធិពល​ដល់​ចំណូល​សំខាន់​។ មនោសញ្ចេតនា​រឿង​ចាស់ បាន​កន្លងផុត គួរ​ឲ្យ​វា​ទៅតាម​ដំណើរ គួរ​បើក​ចិត្ត​ទទួល​មនោសញ្ចេតនា​ថ្មី​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ជួប​ការលំបាក​ត្រូវ​តាំងចិត្ត​ឲ្យ​នឹងនរ នឹងមាន​វិធី​ដោះស្រាយ ជួប​ឱកាស​កុំ​អល់អែក ចូរ​ជឿជាក់​លើ​ខ្លួនឯង​អ្នក​ប្រាកដជា​ធ្វើបាន​ល្អ​គ្រប់យ៉ាង​។ ថ្ងៃនេះ​សំណាងល្អ មាន​លាភ​ចូល រកស៊ី​អ្វី​ក៏​កាក់កប​។ មនោសញ្ចេតនា ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​របស់​គូស្នេហ៍​ជា​ថាមពល​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​រាល់​ការលំបាក​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្ន​មាន​គូប្រជែង និយាយស្តី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ នាំ​ឲ្យ​កើតរឿង​រ៉ាវ​ស្មាន​មិន​ដល់​។ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ និង​ប្រយ័ត្នប្រយែង​ក្នុង​រាល់​សេវាកម្ម​លុយកាក់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ពុំទាន់​រកឃើញ​គូព្រេង អ្នកមាន​គ្រួសារ​ពិបាក​រក្សាបាន​បរិយាកាស​ស្រុះស្រួល​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×