Sunday, September 19, 2021

នៅ​ភ្នំពេញ មិនរ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ ឯ​ខេត្ត​ទាំងអស់ ក៏​ផ្អាក​ដែរ ដើម្បី​ចូលរួម ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល និង​ការចម្លង​មេរោគ​កូ​វីដ​–១៩ (Covid-19) នៅ​ក្នុងឱកាស​ជួបជុំគ្នា​កម្សាន្ត​សប្បាយ​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ នាពេល​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក ការរៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ដោយ​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​រក្សា​អនាម័យ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រតិបត្តិ​តាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

រូបភាពឯកសារ

​បច្ចុប្បន្ន មេ​រោង​កូ​វីដ​១៩ កំពុត​រាតត្បាត​នៅ​កម្ពុជា ហើយ​រាជរដ្ឋាភិបាល បាន​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​នេះដែរ​។ សូមបញ្ជាក់ថា មិនថាតែ​នៅ​រាជធានី​ភ្នំពេញ ដែល​មិន​ប្រារព្ធ​ពិធី​ស​ង្ក្រា​ន​វត្តភ្នំ​នោះ សូម្បីតែ​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ គឺ​រដ្ឋបាលខេត្ត​នីមួយៗ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​មិន​រៀបចំ​ពិធី​សង្ក្រាន្ត និង​ពិធី​ជួបជុំ​កម្សាន្ត​សប្បាយៗ​ផងដែរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕ ​ដោយ​៖​កូ​ឡាប​