Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា លើ​លិខិត​ប្តូរ​សារ ស្តីពី​ការ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប ៣៤.១៣៨ លាន​យ៉េន (​ប្រមាណ​៣១០​លាន​ដុល្លារ​អាមេរិក​) ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​នេះ នឹងត្រូវ​ធ្វើឡើង នា​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ​២០២០ នេះ​នៅ​វិមាន​សន្តិភាព ដែល​លិខិត​ប្តូរ​សារ ដែល​នឹងត្រូវ​ចុះហត្ថលេខា​ដោយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្របដណ្តប់​លើ​ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣​គម្រោង និង​ឥណទាន​សម្បទាន ចំនួន​២​គម្រោង ដូចខាងក្រោម​៖

* ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​៖
​ទី​១- គម្រោង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ក្រុង​តាខ្មៅ ដែលមាន​ទឹកប្រាក់​ចំនួន ៣.៤២១​លាន​យ៉េន (​ប្រមាណ​៣១​លាន​ដុល្លារ​អាមេរិក​)

​ទី​២- គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដែលមាន​ទឹកប្រាក់​ចំនួន ១.០០០​លាន​យ៉េន (​ប្រមាណ ៩​លាន​ដុល្លារ​អាមេរិក​)

​ទី​៣- គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែលមាន​ទឹកប្រាក់​ចំនួន ៣០០​លាន​យ៉េន (​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក​)​។​

* ឥណទាន​សម្បទាន សម្រាប់​អនុវត្ត​៖
​ទី​១- គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោ​ភ័​ណ្ឌ​-​ប៉ោយប៉ែត​) ដែលមាន​ទឹកប្រាក់ ១៧.៧០២ លាន​យ៉េន (​ប្រមាណ ១៦១​លាន​ដុល្លារ​អាមេរិក​)​។​

​ទី​២- គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​៣ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែលមាន​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន (​ប្រមាណ​១០៦,៥ លាន​ដុល្លារ​អាមេរិក​)​។​

​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំងពីរ ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×