ប្រទេសមីយ៉ានម៉ា បានរកឃើញករណីវីរុសកូរ៉ូណា ជាលើកដំបូង លើប្រជាពលរដ្ឋរបស់ខ្លួនចំនួន ២នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ប្រទេសដែលមានប្រជាជន ៥៤លាននាក់នេះ ត្រូវបានគេមិនឃើញថា មិនទាន់មានអ្នកឆ្លងវីរុសកូរ៉ូណាម្នាក់សោះ ចាប់តាំងពីវីរុសមរណៈនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។
ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងសុខាភិបាលបានប្រកាសថា ពលរដ្ឋខ្លួនចំនួន ២នាក់ វ័យ ៣៦ឆ្នាំ និង ២៦ឆ្នាំដែលធ្វើដំណើរត្រឡប់ មកពីអាមេរិច និងអង់គ្លេសវិញ មានផ្ទុកវីរុសកូរ៉ូណា។
មនុស្សចំនួន ២១៤នាក់ ត្រូវបានគេយកទៅពិនិត្យ ហើយអ្នកជំនាញវេជ្ជសាស្ត្រ និងក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋាភិបាល ក្រោកឈរ និងប្រឈម នឹងវិបត្តិដែលកំពុងរង់ចាំ។
បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត រកមនុស្សទាំងអស់ ដែលមានទំនាក់ទំនង ជាមួយអ្នកឆ្លងទាំង ២នាក់នោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP