Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​ពីរ​អង្គ គង់នៅ​វត្ត​ដេ​អេ កើត​ជម្លោះ​កាប់​ចាក់​គ្នា សុគត​មួយអង្គ​

spot_img

​មណ្ឌលគិរី ៖ ព្រះសង្ឃ​គង់នៅ​វត្ត​ដេ​អេ កើត​ជម្លោះ​កាប់​ចាក់​គ្នា ផ្តើមចេញពី​ទំនាស់​ពាក្យសំដី ដោយ​ព្រះសង្ឃ​រងគ្រោះ បាន​ចោទ​ព្រះសង្ឃ​ដៃដល់​ថា​ជា​មនុ​ស្សញៀន​ថ្នាំ បណ្តាល​ឲ្យ​សុគត​ម្នាក់ ហើយ​ព្រះសង្ឃ​ដៃដល់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​ជម្លោះ​រឿង​ពាក្យសម្តី បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមីនា ២០២០ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​វត្ត​ដេ​អេ ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ព្រះសង្ឃ​មួយអង្គ​បាន​សុគត​ភ្លាមៗ ដោយសារ​ព្រះសង្ឃ​ក្នុង​វត្ត​ជាមួយគ្នា ចាក់​នឹង​កាំបិត​ជាច្រើន​កន្លែង​។ ព្រះសង្ឃ​ជា​ជនដៃដល់ ឈ្មោះ ធឿន នី អាយុ​៣៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ត្របែក ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​ព្រះសង្ឃ​គង់នៅ​វត្ត​ដេ​អេ ស្ថិតនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ចំណែក​ព្រះសង្ឃ​រងគ្រោះ​ឈ្មោះ ថ្លាង វុ​ធ អាយុ​២៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ទឹក​ជ្រៅ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា​ព្រះអង្គ​គង់នៅ​វត្ត​ដេ​អេ ស្ថិតនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។​

​ព្រះសង្ឃ​រងគ្រោះ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ព្រោះ​រង​ការចាក់​ដោយ​កាំបិត​ជាច្រើន​កន្លែង​លើ​ដងខ្លួន លុះ​ពេលធ្វើ​ដំណើរ​ដល់​ពាក់កណ្តាល​ផ្លូវ ត្រូវបាន​បាត់បង់​ជីវិត​។​

​សមត្ថកិច្ច បាន​បន្តថា មូលហេតុ​ករណីនេះ កើតចេញពី​ទំនាស់​ពាក្យសំដី ដោយ​សង្ឃ​រងគ្រោះ បាន​ចោទ​សង្ឃ​ជា​ដៃដល់​ថា ជា​មនុស្ស​ញៀន​ថ្នាំ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×